(អាហ្សង់ទីន)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន លោក Nicolas Dujovne បានលាលែងចេញពី តំណែងហើយ ខណៈប្រទេសជាតិកំពុងជួបវិបត្តិហិរញ្ញវត្ថុ ក្រោយលោកប្រធានាធិបតី លោក Mauricio Macri ចាញ់នៅក្នុងការបោះឆ្នោតបឋមមួយកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៨ ខែសីហា ឆ្នាំ២០១៩។
នៅក្នុងលិខិតលាលែងពីតំណែងមួយ ចេញផ្សាយបន្តដោយប្រព័ន្ធផ្សព្វផ្សាយនៅថ្ងៃសៅរ៍ ចុងសប្ដាហ៍នេះ លោក Dujovne ក៏បានសង្កត់ធ្ងន់ដែរថា រដ្ឋាភិបាលលោក Macri ត្រូវការជា ចាំបាច់ការធ្វើទម្រង់ក្រុមមន្ត្រីសេដ្ឋកិច្ច។ លោក Dujovne បានបន្ថែមដូច្នេះថា៖« ខ្ញុំបានប្រឹង ប្រែងយ៉ាងខ្លាំងក្នុងការគ្រប់គ្រងបញ្ហាឱនភាព និងកាត់បន្ថយការចំណាយរបស់រដ្ឋ...ប៉ុន្តែយើង នៅតែមានកំហុសឆ្គង ដែលយើងត្រូវតែទទួលស្គាល់ និងកែតម្រូវវាឡើងវិញ»។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះដែរ លុយ peso របស់អាហ្សង់ទីន បានធ្លាក់តម្លៃដល់ទៅ២០ ភាគរយ បើធៀបទៅនឹងលុយដុល្លារអាមេរិក។ ចំណែកឯ លោក Hernan Lacunza ដែលបច្ចុប្បន្នជារដ្ឋមន្ត្រីសេដ្ឋកិច្ច នៃទីក្រុង Buenos Aires នឹងត្រូវឡើងមកកាន់តំណែងបន្តជា រដ្ឋមន្ត្រីសេដ្ឋកិច្ចអាហ្សង់ទីន ជំនួសលោក Nicolas Dujovne៕