(គូឡាឡាំពួរ)៖ គិតត្រឹមខែកក្កដា ឆ្នាំ២០១៩ ប៉ូលិសម៉ាឡេស៊ីបានចាប់ខ្លួនមនុស្សសរុប៥១៩នាក់ ក្រោមការសង្ស័យថា មានជាប់ពាក់ព័ន្ធសកម្មភាពភេរវកម្ម។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅរសៀលថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០១៩។
យោងតាមរដ្ឋមន្រ្តីមហាផ្ទៃម៉ាឡេស៊ី លោក Muhyiddin Yassin ជនសង្ស័យទាំងនោះ មានទាំងជនជាតិម៉ាឡេស៊ីផ្ទាល់ និងជនបរទេស ប៉ុន្តែលោកមិនបានបញ្ជាក់ថា ម៉ាឡេស៊ីមានប៉ុន្មាននាក់ ឬក៏ជនបរទេសមានប៉ុន្មាននាក់ឲ្យច្បាស់ឡើយ ដោយគ្រាន់តែថា ពួកគេទាំងអស់ត្រូវបានចាប់ខ្លួន ក្រោមការសង្ស័យថា មានពាក់ព័ន្ធក្នុងសកម្មភាព ដែលអាជ្ញាធរម៉ាឡេស៊ី ចាត់ទុកថាជាអំពើភេរវកម្ម ខណៈខ្លះក្នុងចំណោមនោះ ក៏ត្រូវបានផ្តន្ទាទោសផងដែរ។
គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ ប៉ូលិសម៉ាឡេស៊ីបានប្រកាសថា ពួកគេបានចាប់ឃាត់ខ្លួនជនសង្ស័យជាភេរវករចំនួន ៦នាក់៕