(ប៉េកាំង)៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩ លោក ស៊ី ជីនពីង ប្រធានរដ្ឋចិនបានគូសបញ្ជាក់ក្នុងពិធីអបអរសាទរខួបឆ្នាំទី ៧០ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅក្រុងប៉េកាំងថា ក្នុងដំណើរឆ្ពោះទៅមុខ ប្រទេសចិនត្រូវប្រកាន់ខ្ជាប់នូវការដឹកនាំរបស់បក្សកុម្មុយនិស្តចិន និងប្រកាន់ខ្ជាប់ឋានៈជាម្ចាស់របស់ប្រជាជន ក៏ដូចជាប្រកាន់ខ្ជាប់នូវមាគា៍សង្គមនិយម ដែលប្រកបដោយលក្ខណៈពិសេសចិន ព្រមទាំងអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវទ្រឹស្តីមូលដ្ឋាន មាគ៌ាមូលដ្ឋាន និងយុទ្ធសាស្ត្រមូលដ្ឋានរបស់បក្សកុម្មុយនិស្តចិន សំដៅបំពេញជាបន្តបន្ទាប់នូវបំណងប្រាថ្នារបស់ប្រជាជន ចំពោះជីវភាពរស់នៅដ៏ល្អបវរ និងបង្កើតថ្មីនូវស្នាដៃប្រវត្តិសាស្ត្រដ៏មហិមា។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះគឺជាខួប ៧០ឆ្នាំ នៃការប្រកាសបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដោយអតីតប្រមុខដឹកនាំចិនលោក ម៉ៅ សេទុង នៅថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៤៩ បន្ទាប់ពីកងទ័ពបក្សកុម្មុយនិស្ដចិន បានវាយបំបាក់កងទ័ពរបស់លោក ចាង ខាយចៀក (Chiang Kai-shek) ឱ្យរត់ភៀសខ្លួនទៅនៅកោះតៃវ៉ាន់៕