(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានបាញ់សាកល្បងអាវុធមិនទាន់បញ្ជាក់ប្រភេទមួយគ្រាប់ ចំពេលភាពតានតឹងនៅលើឧបទ្វីបកូរ៉េ កំពុងឈានទៅរកភាពតានតឹងជាថ្មី។ នេះបើតាមប្រភពពីមន្ត្រីយោធាកូរ៉េខាងត្បូង ដែលត្រូវបានដកស្រង់ និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែវិច្ឆិកា។
ប៉ុន្តែភ្លាមៗមិនទាន់មានអ្វីបញ្ជាក់បន្ថែមពីយោធាកូរ៉េខាងត្បូងនោះឡើយ ខណៈឆ្មាំសមុទ្រជប៉ុនអះអាងថា អាវុធដែលកូរ៉េខាងជើងធ្វើតេស្ដទំនងជាគ្រាប់មីស៊ីល ប៉ុន្តែគេត្រូវរង់ចាំក្រុមជំនាញ ត្រួតពិនិត្យឲ្យបានគ្រប់ជ្រុងជ្រោយសិន៕