(ពិភពលោក)៖ នៅថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ ស្ថានការណ៍ទូទាំងសកលលោក និងរឿងហេតុគួរឲ្យចាប់អារម្មណ៍ផ្សេងៗ។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ធ្លាក់យន្តហោះដឹកអ្នកដំណើរនៅកាហ្សាក់ស្ថាន ស្លាប់មនុស្សយ៉ាងតិច១៥នាក់។

២៖ អ៊ុយក្រែនចុះកិច្ចព្រមព្រៀង ទិញមីស៊ីលប្រឆាំងរថក្រោះបន្ថែមទៀតពីអាមេរិក។

៣៖ ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងផាន់ហ្វុន នៅហ្វីលីពីន កើនដល់២៨នាក់។

៤៖ យានរបស់អង្គការ NASA ហោះឆ្វែលភពសុក្រជាលើកទីពីរ ក្នុងដំណើរបំពេញបេសកកម្មស្រាវជ្រាវជុំវិញព្រះអាទិត្យ។

៥៖ ឥណ្ឌូណេស៊ីចាត់វិធានការក្តៅក្រោយរកឃើញ គណនីប្រើឈ្មោះ និង Logo ក្រសួងព័ត៌មានក្នុងវែបសាយអាសអាភាស។

៦៖ អាជ្ញាធរអូស្រ្តាលីត្រៀមការពារស្ថានីយផ្គត់ផ្គង់ទឹក និងទំនប់ទឹកនៅទីក្រុងស៊ីដនី ពីការគំរាមកំហែងដោយភ្លើងឆេះព្រៃ។

៧៖ គ្រោះរញ្ជួយដីកម្រិត៥.១រ៉ិចទ័រ វាយប្រហារក្បែររោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់។