(ចិន)៖ លោក លោកស្រី និងមិត្តភកិ្តគ្រប់រូប៖ ឆ្នាំ២០២០ចូលជិតមកដល់ហើយ ខ្ញុំសូមជូនពរឆ្នាំថ្មីដ៏ល្អប្រសើរចំពោះអ្នកទាំងអស់គ្នាពីរដ្ឋធានីប៉េកាំង! នៅឆ្នាំ ២០១៩ ពួកយើងបានខិតខំប្រឹងប្រែង ដើម្បីទទួលបានលទ្ធផលជាផ្លែផ្លា និងដើរឆ្ពោះទៅមុខក្រោមការអនុវត្តជាក់ស្តែង។ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ បានត្រូវជំរុញទៅមុខប្រកបដោយភាពនឹងនរ តាមការប៉ាន់ប្រមាណ ផលិតផលក្នុងស្រុកសរុប នៃប្រទេសចិននឹងឡើងដល់ជិត១០០ទ្រីលានយាន់ប្រាក់ចិន គិតជាមធ្យមក្នុងមនុស្សម្នាក់ៗ និងឡើងដល់ជាង ១ម៉ឺនដុល្លារអាមេរិក។

ការយកជម្នះលើឧបសគ្គធំទាំងបីទទួលបានការវិវឌ្ឍរីកចម្រើនជាគន្លឹះ។ ទីក្រុងប៉េកាំង ទីក្រុងធានជីន និងខេត្តហឺពៃបានទទួលការអភិវឌ្ឍដោយស៊ីសង្វាក់គ្នា ការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ និងការកសាងមហាតំបន់ឈូងសមុទ្រក្វាងតុង ហុងកុង និងម៉ាកាវនិងធ្វើសមាហរណកម្មតំបន់ដីសណ្តទន្លេយង់សេ ទទួលបានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ការងារអភិរក្សអេកូបរិស្ថាន និងការអភិវឌ្ឍដោយគុណភាពខ្ពស់នៃតំបន់ទន្លេលឿន បានក្លាយជាយុទ្ធសាស្ត្រជាតិ។

មានស្រុកក្រីក្រចំនួនប្រហែល ៣៤០ស្រុក នៅទូទាំងប្រទេសចិននឹងត្រូវលុបបំបាត់ពីភាពក្រីក្រ មានប្រជាជនចំនួនជាង១០លាននាក់បានបម្រះខ្លួនចេញពីភាពក្រីក្រ។ យានអវកាសឆាងអឺលេខ៤ បានបង្ហោះទៅលើផ្ទៃប៉ែកម្ខាង នៃភពព្រះចន្ទ រ៉ុក្កែតដឹកជញ្ជូន Changzheng ៥Y៣ បានបង្ហោះដោយជោគជ័យ នាវានាគទឹកកកលេខ២ បានបរទៅកាន់ប៉ូលខាងត្បូងជាលើកដំបូង ការផ្គុំបណ្តាញនៅទូទាំងពិភពលោកនៃផ្កាយរណបណែនាំផ្លូវ Beidou បានឈានដល់ដំណាក់កាលចុងក្រោយបង្អស់ ប្រព័ន្ធទូរគមនាគមន៍៥G ប្រើក្នុងវិស័យពាណិជ្ជកម្មបានត្រូវពន្លឿនការដាក់ឱ្យប្រើប្រាស់ ព្រលានយន្តហោះអន្តរជាតិដាស៊ីងក្រុងប៉េកាំងបានដាក់ឱ្យប្រើប្រាស់ សមិទ្ធផលទាំងនេះសុទ្ធតែបានមកពីកម្លាំងកាយចិត្ត និងញើសឈាមរបស់អ្នកតស៊ូ ក្នុងយុគសម័យថ្មី ដោយបានបង្ហាញឱ្យឃើញនូវមុខមាត់ និងកម្លាំងដ៏អស្ចារ្យប្រទេសចិន។

ក្នុងមួយឆ្នាំកន្លងទៅនេះ កំណែទម្រង់និងបើកទូលាយបានបំផុសឡើង នូវកម្លាំងចលករនៃការអភិវឌ្ឍឥតឈប់ឈរ។ កំណែទម្រង់ស្ថាប័នបក្សនិងរដ្ឋ បានសម្រេចដោយជោគជ័យ។ តំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរីមួយចំនួន និងតំបន់សាកល្បងផ្នែកពាណិជ្ជកម្មសេរី ក្រុងសៀងហៃត្រូវបានបង្កើតឡើង។ ផ្សារមូលបត្រច្នៃប្រឌិតថ្មី ផ្នែកបច្ចេកវិទ្យាបានដំណើរការយ៉ាងរលូន ។ បរិមាណបញ្ចុះពន្ធនិងថ្លៃសេវាមានចំនួនលើសពី២ទ្រីលានយាន់ប្រាក់ចិន ។ កម្រិតយកពន្ធលើចំណូលបុគ្គលត្រូវបានដំឡើង ឱសថជាច្រើនដែលប្រជាជនប្រើប្រាស់ជាប្រចាំបានត្រូវបញ្ចុះតម្លៃ តម្លៃអ៊ីនធឺណែតត្រូវបានបញ្ចុះ ឯល្បឿនកាន់តែលឿន ការបែងចែកសំរាមតាមប្រភេទ បានណែនាំភាពទាន់សម័យនៃជីវភាពរបស់នៅបែបការបូនទាប។

សកម្មភាព «ឆ្នាំសម្រាលបន្ទុករបស់កម្មាភិបាលថ្នាក់មូលដ្ឋាន» ធ្វើឱ្យកម្មាភិបាលថ្នាក់មូលដ្ឋានអាចបំពេញការងារឱ្យកាន់តែរលូន។ សន្លឹងមើលទៅទូទាំងប្រទេសចិន ទីណាៗក៏សុទ្ធតែមានមម្រែបម្រួលថ្មីនិងមុខមាត់ថ្មី។

ក្នុងមួយឆ្នាំកន្លងទៅនេះ កំណែទម្រង់ខាងការពារជាតិនិងកងទ័ព បានត្រូវជំរុញយ៉ាងជាក់ស្តែង កងទ័ពប្រជាជនបានបង្ហាញនូវភាពស្វាហាប់និងខ្លាំងក្លាក្នុងយុគសម័យថ្មី។​ប្រទេសចិនបានរៀបចំពិធីត្រួតពល និងព្យុហយាត្រានៅថ្ងៃបុណ្យជាតិចិន បានរៀបចំសកម្មភាពអបអបរសាទរខួបទី៧០ នៃការបង្កើតកងទ័ពជើងទឹកនិងជើងអាកាស រៀបចំការប្រកួតកីឡាយោធាពិភពលោកលើកទី៧ ។ នាវាផ្ទុកយន្តហោះទីមួយ ដែលផលិតដោយប្រទេសចិនខ្លួនឯង បានដាក់ឱ្យប្រើប្រាស់ក្នុងជួរទ័ពជាផ្លូវការ។ កងទ័ពប្រជាជនចិនជាមហាកំពែងដែកថែប ដើម្បីគាំពារមាតុប្រទេសជាប់រហូត យើងសូមសម្តែងការគោរពចំពោះ កងទ័ពដែលបានការពារទឹកដីកំណើតរបស់ខ្លួន យ៉ាងស្មោះត្រង់ ។

ឆ្នាំ២០១៩ ប្រការដែលមិនអាចបំភ្លេចបានបំផុត គឺពិធីអបអរសាទរខួបទី៧០ នៃការបង្កើតប្រទេសចិនថ្មីយ៉ាងឱឡារិក។ ពួកយើងអំណរសាទរនូវសមិទ្ធផល ដ៏ត្រចះត្រចង់របស់សាធារណរដ្ឋប្រជាមានិតចិន ក្នុងរយៈពេល ៧០ឆ្នាំកន្លងទៅ ហើយក៏រំភើបចិត្តចំពោះទឹកចិត្តស្នេហាជាតិដ៏មហិមាផងដែរ។ ផែនទ័ពដែលចូលរួមព្យុហយាត្រា មានភាពអង់អាំចស្វាហាប់ ប្រជាពលរដ្ឋបានដង្ហែក្បួនដោយទឹកចិត្តសប្បាយរីករាយទីលាន Tiananmeng បានក្លាយជាដែនដីដ៏សប្បាយរីករាយ។ តំបន់នានាទូទាំងប្រទេសចិនបានត្រូវតុបតែងយ៉ាងល្អឆើត ប្រជាជនពោរពេញដោយស្នាមញញឹមនិងមានមោទនភាព នៅតាមមហាវិថីនិងផ្លូវតូចធំ បានបន្លឺនូវចម្រៀងបទ «ខ្ញុំនិងមាតុប្រទេសរបស់ខ្ញុំ» ។ មនោសញ្ចេតនាស្នេហាជាតិធ្វើឱ្យពួកយើងរំភើបចិត្ត ស្មារតីស្នេហាជាតិបានបង្កើតជាឆ្អឹនខ្នងរបស់ប្រជាជាតិ។ ប្រការទាំងនេះបានប្រមូលផ្តុំជាចរន្តឈានទៅមុខ ដើម្បីជាការគោរពនិងកោតសរសើរពីប្រទេសចិនថ្មី និងធ្វើការតស៊ូពុះពារក្នុងយុគសម័យថ្មី។

ក្នុងមួយឆ្នាំកន្លងទៅនេះ ខ្ញុំបានទៅចុះទៅត្រួតពិនិត្យការងារនៅតំបន់ជាច្រើន ។ ខណ្ឌ Xiongan ថ្មី បានចាប់ផ្តើមបង្កើតឡើង កំពង់ផែ Tianjingមានភាពរស់រវើក មជ្ឈមណ្ឌលរណបក្រុងប៉េកាំងមានផុលផុស វាលស្មៅម៉ុងហ្គោលី ក្នុងមានទេសភាពស្រស់ស្អាត របៀងភាគខាងលិចទន្លេលឿន បានឆ្លងកាត់ពេលវេលារាប់ពាន់ឆ្នាំ នៅតែមានសភាពថ្មីសន្លាងទន្លេលឿន ដែលបត់បែនមានភាពធំទូលាយ ត្រើយទាំងសាងខាង នៃទន្លេយ៉ង់សេមានធនធានស្តុកស្តម្ភ ប្រជាពលរដ្ឋមានជីវភាពរស់នៅធូរធារ។

តំបន់នានានៅទូទាំងប្រទេសចិន មានភាពរស់រវើកនិងរីកចម្រើន ។ ខ្ញុំបានដើរតាមដំណើរបដិវត្តន៍របស់ប្រទេសចិន ឆ្ពោះទៅមុខដោយមិនបំភ្លេចគោលបំណងដើម។ ពីតំបន់ Yudu ខេត្តJiangxi ដែលជាទីប្រមូលផ្តុំ និងជាទីចាប់ផ្តើមនៃមហាដំណើររបស់កងទ័ពប្រជាជនចិន រហូតដល់សារមន្ទីរបដិវត្តន៍នៅតំបន់មូលដ្ឋានបដិវត្តន៍ ស្រុក Xin ខេត្ត Henan ពីវិមានរំលឹកកងទ័ពផ្លូវខាងលិច នៅតំបន់ Gaotai ខេត្ត Gansu រហូតដល់ទីកន្លែងរំលឹកបដិវត្តន៍នៅភ្នំ Xiangshan ក្រុងប៉េកាំង តំបន់នីមួយៗសុទ្ធតែធ្វើឱ្យខ្ញុំមានការនឹករំលឹក និងគិតពិចារណាយ៉ាងច្រើន គោលបំណងដើមនិងបេសកកម្ម ជាប្រភពកម្លាំងចលករដែលយើងប្រើ មិនរីងស្ងួតសម្រាប់ការធ្វើមហាដំណើរក្នុងយុគសម័យថ្មី។

ដូចពេលកន្លងទៅដែរ មិនថាជាប់រវល់យ៉ាងណាខ្ញុំក៏បានឆ្លៀតពេលទៅសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ។ ពួកគាត់បាននិយាយពីពាក្យសម្តីក្នុងដួងចិត្តជាច្រើនជាមួយខ្ញុំ ខ្ញុំបានចងចាំពាក្យសម្តីទាំងនេះ ក្នុងដួងចិត្តរបស់ខ្ញុំជាប់រហូត។ ជនជាតិទូឡុងនៅស្រុក Gongshan ខេត្តយូណាន អ្នកភូមិ Xiadang ស្រុក Shouning ខេត្តហុកគៀន ពលទាហានទាំងអស់នៅក្នុងកងនៃវីរជន Wangjie និស្សិតអនុបណ្ឌិតនៃសកលវិទ្យាល័យកីឡាប៉េកាំង កុមារនិងមនុស្សចាស់ជាអ្នកស្ម័គ្រចិត្ត នៅម៉ាកាវបានសរសេរសំបុត្រផ្ញើមកខ្ញុំ។ ក្នុងសំបុត្រឆ្លើយតប ខ្ញុំបានទទួលស្គាល់ពីសមិទ្ធផលរបស់ពួកគាត់ ហើយក៏បានសម្តែងពីការជូនពរដ៏ល្អប្រសើររបស់ខ្ញុំផងដែរ។

មួយឆ្នាំនេះកន្លងទៅនេះ មានមនុស្សនិងរឿងជាច្រើន បានធ្វើឱ្យពួកយើងរំភើបចិត្ត ដូចជាលោក Zhang Fuqing ដែលមិនគិតពីការល្បីឈ្មោះនិងគុណបំណាច់ និងមិនភ្លេចបំណងដើមរបស់ខ្លួន អ្នកនាង Wang Wenxiu ដែលបានបូជាយុវភាព និងអាយុជីវិតចំពោះការងារ លុបបំបាត់ភាពក្រីក្រ វីរជនទាំង៣១ រូបដែលបានពលីជីវិត ដើម្បីពន្លត់អគ្គិភ័យនៅស្រុក Muli ខេត្តស៊ឺឈួន លោក Du Fuguo ដែលបានយករាងកាយទៅការពារយុទ្ធមិត្ត ក្រុមកីឡាការិនីបាល់ទះចិនដែលឈ្នះ១១ លើកជាប់ៗហើយដណ្តើម បានជើងឯកក្នុងការប្រកួតបាល់ទះ ពានពិភពលោកព្រម និងវីវជនមិនស្គាល់ឈ្មោះជាច្រើនរូបទៀត ដែលបានរួមវិភាគទានអស់ពីកម្លាំងកាយចិត្ត ដោយគ្មានការសោកស្តាយ ពួកគេបានធ្វើរឿងមិនធម្មតា ក្នុងនាមជាមនុស្សសាមញ្ញម្នាក់។

ឆ្នាំ ២០១៩ ប្រទេសចិនបានបន្តធ្វើការបើកទូលាយ ដើម្បីស្វាគមន៍ពិភពលោក។ យើងបានរៀបចំធ្វើវេទិកាកំពូលស្តីពី កិច្ចសហប្រតិបត្តិការអន្តរជាតិ «ខ្សែក្រវាត់និងផ្លូវ» លើកទី ២ ពិព័រណ៍សាកវប្បកម្មពិភពលោកក្រុងប៉េកាំង កិច្ចប្រជុំសន្ទនាអរិយធម៌អាស៊ី និងពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី២ ដោយបានបង្ហាញចំពោះពិភពលោក នូវប្រទេសចិនមួយដែលប្រកបដោយអរិយធម៌ បើកចំហ និងបរិយាប័ន្ន ។

ខ្ញុំបានធ្វើកិច្ចជំនួបជាមួយប្រមុខរដ្ឋរដ្ឋាភិបាលជាច្រើន ដោយបានចែករំលែកពីគំនិតផ្តួចផ្តើមរបស់ប្រទេសចិន ពង្រឹងនិងពង្រីកចំណងមិត្តភាព ធ្វើឱ្យគំនិតឯកភាពរួមមានភាពកាន់តែស៊ីជម្រៅ។ មានប្រទេសមួយចំនួនទៀត បានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចិន ដែលបានធ្វើឱ្យប្រទេសមានទំនាក់ទំនង ការទូតជាមួយប្រទេសចិនកើនឡើងដល់ទៅ១៨០ប្រទេស។ មិត្តភក្តិរបស់យើងនៅពាសពេញគ្រប់ទីកន្លែងលើពិភពលោក !

ឆ្នាំ ២០២០ ជាឆ្នាំមួយដែលប្រកបដោយអត្ថន័យជានិមិត្តសញ្ញា។ យើងនឹងសម្រេចការកសាងសង្គម ដែលប្រជាជនមានជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយ និងសម្រេចគោលដៅនៃការតស៊ូមួយ សតវត្សរ៍ទីមួយ។ ឆ្នាំ ២០២០ ក៏ជាឆ្នាំទទួលជ័យជម្នះក្នុងការពុះពារការលំបាក ដើម្បីលុបបំបាត់ភាពក្រីក្រផងដែរ។ សំឡេងត្រែលើកទឹកចិត្តបានលាន់ឮឡើង។ យើងត្រូវប្រឹងតស៊ូនិងសាមគ្គីគ្នាជាធ្លុងមួយ ឧបសគ្គកាន់តែលំបាក យើងកាន់តែត្រូវបោះជំហានទៅមុខ ហើយត្រូវបំពេញចន្លោះខ្វះខាតយ៉ាងប្រាកដប្រជា ធ្វើឱ្យមូលដ្ឋានគ្រឹះមានភាពកាន់តែរឹងមាំ សំដៅទទួលបានជោគជ័យ ក្នុងការបំបាត់ភាពក្រីក្រយ៉ាងដាច់ខាត ដើម្បីសម្រេចការធ្វើឱ្យជនក្រីក្រ នៅជនបទដែលស្ថិតនៅក្រោមបន្ទាត់ស្តង់ដា ភាពក្រីក្របច្ចុប្បន្នចេញផុតពីភាពក្រីក្រទាំងអស់ ស្រុកក្រីក្រទាំងអស់សុទ្ធតែត្រូវបានលុបបំបាត់ភាពក្រីក្រ ។

ប៉ុន្មានថ្ងៃកន្លងទៅនេះ ខ្ញុំបានចូលរួមសកម្មភាពអបអរសាទរខួបគម្រប់២០ឆ្នាំ នៃការវិលត្រឡប់របស់តំបន់ម៉ាកាវចូលមាតុប្រទេសចិន ខ្ញុំមានមោទនភាព និងក្តីសោមនស្សរីករាយដោយសារភាពរុងរឿង និងស្ថិរភាពនៃតំបន់ម៉ាកាវ។ ការអនុវត្តដោយជោគជ័យនៅតំបន់ម៉ាកាវបានបង្ហាញថា គោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» គឺអាចអនុវត្តបាន អាចសម្រេចបាន និងទទួលបានការគាំទ្រពីប្រជាជន។

ប៉ុន្មានខែកន្លងទៅនេះ ស្ថានការណ៍រនៅហុងកុង បានទទួលការយកចិត្តទុកដាក់ពីមនុស្សទូទៅ។ បើសិនជាគ្មានបរិស្ថាន ដែលប្រកបដោយភាពចុះសម្រុងគ្នា និងស្ថិរភាពនោះទេ ម៉េចនឹងអាចមានទីលំនៅ ដែលប្រកបដោយភាពសុខសាន្តទៅ! យើងរំពឹងយ៉ាងស្មោះថា តំបន់ហុងកុងមានភាពល្អប្រសើរ ជនរួមជាតិហុងកុងក៏មានភាពល្អប្រសើរដែរ។

តំបន់ហុងកុងដែលមានវិបុលភាព និងស្ថិរភាពជាបំណងប្រាថ្នា របស់ជនរួមជាតិហុងកុង ហើយក៏ជាក្តីរំពឹងរបស់ប្រជាជនចិនទាំងអស់ផងដែរ។ ទឹកទន្លេប្រវត្តិសាស្រ្តបានហូរទៅមុខឥតឈប់ឈរ ដែលជួនកាលមានសភាពស្ងប់ស្ងាត់ ជួនកាលក៏មានរលកបោកបក់ខ្លាំង។ យើងមិនខ្លាចព្យុះភ្លៀង ហើយក៏មិនខ្លាចឧបសគ្គដែរ ។

ប្រទេសចិននឹងដើរតាមផ្លូវអភិវឌ្ឍន៍ ប្រកបដោយសន្តិភាពយ៉ាងម៉ឺងម៉ាត់មិនងាករេ គាំពារសុខសន្តិភាពរបស់ពិភពលោក និងជំរុញការអភិវឌ្ឍជាមួយគ្នា យ៉ាងម៉ឺងម៉ាត់មិនងាករេ។ ពួកយើងរីករាយរួមសហការជាមួយ ប្រជាជននៃបណ្តាប្រទេសលើពិភពលោក រួមគ្នាកសាងយ៉ាងសកម្មនូវ «ខ្សែក្រវាត់និងផ្លូវ» ជំរុញកិច្ចកសាងសហគមន៍ រួមវាសនារបស់មនុស្សជាតិ ធ្វើការខិតខំប្រឹងប្រែងឥតស្រាតស្រាន្ត ដើម្បីបង្កើតអនាគតដ៏ល្អ បវររបស់មនុស្សជាតិ។

ក្នុងខណៈពេលនេះ មានមនុស្សជាច្រើនកំពុងធ្វើការតាមតួនាទីរបស់ខ្លួន មានមនុស្សជាច្រើនកំពុងគាំពារសុខសន្តិភាព មានមនុស្សជាច្រើនកំពុងធ្វើការយ៉ាងឧស្សាហ៍ព្យាយាម។ អ្នកទាំងអស់គ្នានឿយហត់ហើយ ! សូមឱ្យពួកយើងខិតខំប្រឹងប្រែងក្នុងពេលបច្ចុប្បន្ន ដើម្បីកុំឱ្យមានភាពសោកស្តាយនៅថ្ងៃក្រោយ យើងរួមគ្នាស្វាគមន៍ ការឈានចូលមកដល់នៃឆ្នាំ២០២០។

សូមជូនពរលោកអ្នករីករាយឆ្នាំថ្មី !