(វ៉ាស៊ីនតោន)៖ លោក Andrew Bosworth ដែលជានាយកផ្នែកម្នាក់របស់ក្រុមហ៊ុនបណ្តាញសង្គម Facebook បាននិយាយថា Facebook បានជួយលោក ដូណាល់ ត្រាំ ដោយចេតនា ក្នុងការឡើងកាន់អំណាចជាប្រធានាធិបតីអាមេរិក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅព្រឹកថ្ងៃពុធ ទី០៨ ខែមករា ឆ្នាំ២០២០។
លោក Bosworth បានលើកឡើងថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ កាលពីប៉ុន្មានឆ្នាំមុន បានប្រើប្រាស់ Facebook ប្រកប ដោយប្រសិទ្ធភាព ក្នុងកិច្ចប្រឹងប្រែងប្រមែប្រមូលសំឡេងគាំទ្រសម្រាប់ការប្រកួតប្រជែងរបស់លោក ដើម្បីដណ្តើមតំណែងជាប្រធានាធិបតី ។ បើតាមការយល់ឃើញរបស់លោក Bosworth បណ្តាញសង្គម Facebook គឺជាកត្តាធំមួយដែលបានជួយលោក ត្រាំ ឲ្យជាប់ឆ្នោត ប៉ុន្តែមិន មែនដោយសារតែមូលហេតុដូចមនុស្សភាគច្រើនគិតនោះឡើយ។
គួរជម្រាបថា យោងតាមការបកស្រាយរបស់លោក Bosworth លោក ត្រាំ ពុំបានជាប់ ឆ្នោតដោយសារតែរុស្ស៊ី ឬដោយសារការបំភ្លៃព័ត៌មាន នៅលើ Facebook ឡើយ ប៉ុន្តែគឺដោយសារតែលោក ត្រាំ បានដឹកនាំការឃោសនាផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថល ដែលល្អដាច់គេ។ លោក Bosworth ថែមទាំងបានបន្ថែមថា ខណៈបច្ចុប្បន្ន Facebook នៅតែមានគោលការណ៍ផ្សព្វផ្សាយពាណិជ្ជកម្មដូចដើមដដែលនៅឡើយ លទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីឆ្នាំ២០២០ អាចដូចកាលពី០៤ឆ្នាំមុនទៀតក៏ថាបានដែរ៕