(សិង្ហបុរី)៖ អាជ្ញាធរសិង្ហបុរីបានប្រកាសឲ្យដឹងថា នៅថ្ងៃល្ងាចថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០នេះថា មនុស្ស ០៣នាក់បន្ថែមទៀតត្រូវបានក្រុមជំនាញរកឃើញថា មានផ្ទុកវីរុសកូរ៉ូណាប្រភេទថ្មី (Coronvirus ឬ 2019n-CoV) ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុស មានប្រភពដើមពីប្រទេសចិននេះសរុបកើនឡើងដល់ ១០នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។

ក្រសួងសុខាភិបាលសិង្ហបុរីបានឲ្យដឹងទៀតថា អ្នកឆ្លងបីនាក់បន្ថែមទៀតនេះ គឺសុទ្ធតែជាជនជាតិចិន ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន (Wuhan) ប្រទេសចិន ជាទីដែលវីរុសផ្លូវដង្ហើមថ្មីកំពុងវាយលុកយ៉ាងក្តៅគគុក ហើយពួកគេបានធ្វើដំណើរមកដល់ ប្រទេសសិង្ហបុរីកាលពីថ្ងៃទី១៩ និងថ្ងៃទី២០ ខែមករា កន្លងទៅនេះ។

ខាងក្រោមជាតួលេខតាមបណ្តាប្រទេស, ទីក្រុង និងកោះជុំវិញពិភពលោកដែលឆ្លងមេរោគ៖

១៖ ប្រទេសចិន ឆ្លង ៥,៩៧៤នាក់ ក្នុងនោះស្លាប់ ១៣២នាក់
២៖ ថៃ ១៤ករណី
៣៖ ទីក្រុងហុងកុង ០៨ករណី
៤៖ កោះតៃវ៉ាន់ ០៨ករណី
៥៖ ជប៉ុន ០៧ករណី
៦៖ ទីក្រុងម៉ាកាវ ០៧ករណី
៧៖ ម៉ាឡេស៊ី ០៧ករណី
៨៖ សិង្ហបុរី ១០ករណី
៩៖ អូស្ត្រាលី ០៦ករណី
១០៖ សហរដ្ឋអាមេរិក ០៥ករណី
១១៖ បារាំង ០៤ករណី
១២៖ កូរ៉េខាងត្បូង ០៤ករណី
១៣៖ កាណាដា ០៣ករណី
១៤៖ វៀតណាម ០២ករណី
១៥៖ កម្ពុជា ០១ករណី
១៦៖ អាល្លឺម៉ង់ ០៤ករណី
១៧៖ នេប៉ាល់ ០១ករណី
១៨៖ ស្រីលង្កា ០១ករណី
១៩៖ អេមីរ៉ាត់អារ៉ាប់រួម 0១ករណី

តួលេខខាងលើនេះគិតត្រឹមម៉ោង ៦៖៤៥នាទីល្ងាចថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០៕