(អាមេរិក)៖ ក្រុមហ៊ុនអាកាសចរណ៍ American Airlines និង Delta បាននឹងកំពុងផ្អាកជើងហោះហើរទាំងទៅ និងមកពីប្រទេសចិនទាំងអស់ ដោយសារការរីករាលដាលវីរ៉ុសកូរ៉ូណា នៅក្នុងទីក្រុង Wuhan, នេះបើយោងតាមសារព័ត៌មានអន្តរជាតិ ចុះផ្សាយឲ្យដឹងនាយប់ថ្ងៃទី៣១ ខែមករានេះ។

គណៈកម្មការសុខភាពជាតិរបស់ចិន បានបញ្ជាក់ថា ករណីឆ្លងវីរ៉ុសកូរ៉ូណា កើនឡើងសរុបដល់ ៩៨២១នាក់ និង ២១៣នាក់ទៀតបានស្លាប់ ដោយសារវីរ៉ុស។ អង្គការសុខភាពពិភពលោក បានប្រកាសការរីករាលដាលនេះ គឺជា «ភាពអាសន្នសុខភាពពិភពលោក»។

សូមជម្រាបថា មានក្រុមហ៊ុនអាកាសចរណ៍ ជាង២០ទៀត ក៏បានកំណត់ ឬក៏ផ្អាកជើងហោះហើរ ទៅកាន់ប្រទេសចិន ដែលជាប្រទេស មានអត្រាប្រជាជន ច្រើនជាងគេបំផុត នៅលើពិភពលោកនេះផងដែរ ដោយសារតែការរីករាលដាល នៃវីរ៉ុសផ្លូវដង្ហើមកូរ៉ូណានេះ៕