(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ យន្តហោះតួកគីរអិលចេញពីផ្លូវ និងដាច់ចេញជាបីកំណាត់ បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់ និង១៧៩នាក់រងរបួស។

២៖ ព្រឹទ្ធសភាអាមេរិកសម្រេចចិត្តបោះឆ្នោតមិនដកតំណែង លោក ដូណាល់ ត្រាំ។

៣៖ អ្នកជំងឺឆ្លងវីរុសកូរ៉ូណាថ្មីសរុប១,១៥៣នាក់ជាសះស្បើយ និងចាកចេញពីមន្ទីរពេទ្យ។

៤៖ ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាថ្មីកើនដល់៥៦៣នាក់ និងឆ្លងជាង២៨,០០០នាក់។

៥៖ វត្តមួយនៅទីក្រុងបាងកក ច្នៃសំរាមប្លាស្ទិចទៅជាស្បង់ចីពរព្រះសង្ឃ និងដាក់លក់ដើម្បីយកថវិកាជួយសង្គម។

៦៖ ស្រ្តីអវកាសយានិកអាមេរិកម្នាក់ ត្រឡប់ចុះមកកាន់ផែនដីវិញ ក្រោយស្នាក់នៅលើស្ថានីយអវកាសអន្តរជាតិជិត១ឆ្នាំ។

៧៖ រថភ្លើងល្បឿនលឿនរអិលធ្លាក់ផ្លូវនៅអ៉ីតាលី បង្កឲ្យមនុស្ស២នាក់ស្លាប់ និង២៧នាក់របួស។