(ប៉េកាំង)៖ ចំនួនមនុស្សស្លាប់ដោយសារជំងឺឆ្លង COVID-19 បានកើនឡើងដល់ជាង ២,២០០នាក់ហើយ ខណៈអ្នកករណីឆ្លងនៅទូទាំងប្រទេសចិនវិញនោះ បានកើនឡើងដល់ជាង ៧៥,៤០០នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០។
បើតាមអាជ្ញាធរចិនដែលបានបញ្ចេញរបាយការណ៍ខាងលើនេះ ជាពិសេសរបាយការណ៍ នៅក្នុងខេត្តហ៊ូប៉ី (Hubei) ដែលជាចំណុចក្តៅនៃការឆ្លងមេរោគ COVID-19 បំផុតនោះ អត្រានៃការឆ្លងមានការធ្លាក់ចុះ នៅទូទាំងប្រទេសចិនជាច្រើនថ្ងៃជាប់ៗគ្នា ហើយវាពិតជាបង្ហាញអំពីប្រសិទ្ធភាព នៃការទប់ស្កាត់ការរីករាលជំងឺ ចេញពីខេត្តភាគកណ្តាលចិនមួយនេះ៕