(ភ្នំពេញ)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួន ដែលបង្ហាញពីព្រឹត្តិការណ៍នយោបាយអន្តរជាតិ និងស្ថានការណ៍ជុំវិញពិភពលោក រួមជាមួយរឿងហេតុគួរឲ្យចាប់អារម្មណ៍ ព្រមទាំងទិដ្ឋភាពនៅតំបន់ផ្សេងៗ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០នេះ៖

១៖ ទារកអាយុ១០ខែ ត្រូវបានព្យាបាលជាសះស្បើយពីជំងឺ COVID-19 នៅក្រុង Nanjing នៃខេត្ត Jiangsu ប្រទេសចិន។

២៖ ចិនបន្តការស្រាវជ្រាវផ្ទៃម្ខាងទៀតនៃព្រះច័ន្ទ និងទើបរកឃើញអ្វីប្លែកៗបន្ថែមក្នុង បេសកកម្មឆាងអឺ-៤។

៣៖ ចំនួនអ្នកជាសះស្បើយពីជំងឺឆ្លង COVID-19 នៅក្នុងប្រទេសចិន កើនឡើងដល់១៨,២៦៤នាក់។

៤៖ ទីបំផុតតុលាការថៃចេញបញ្ជាឲ្យរំលាយគណបក្សប្រឆាំង FFP និងហាមឃាត់មិនឲ្យប្រឡូកនយោបាយ១០ឆ្នាំ។

៥៖ ផ្ទុះករណីឆ្លងមេរោគ COVID-19 នៅក្នុងពន្ធនាគារមួយនៃខេត្ត Shandong ប្រទេសចិន។

៦៖ ជុំវិញករណីរកឃើញសព៣៩នាក់ក្នុងទូរកុងតឺនឺ នៅអង់គ្លេស ប៉ូលិសវៀតណាមសម្រេចចោទប្រកាន់មនុស្ស៧នាក់។

៧៖ វេជ្ជបណ្ឌិតម្នាក់នៅទីក្រុង Wuhan ដែលសុខចិត្តពន្យារពេលរៀបការ ដើម្បីជួយប្រយុទ្ធប្រឆាំង COVID-19 ទីបំផុតបាត់បង់ជីវិតដោយសារតែជំងឺនេះ។