(ដូហា)៖ ក្រសួងសុខាភិបាលសាធារណៈនៃប្រទេសកាតា បានប្រកាសពីការរកឃើញករណីឆ្លងជំងឺ COVID-19 ជាលើកដំបូង លើមនុស្សម្នាក់មានអាយុ៣៦ឆ្នាំ ដែល ទើបតែធ្វើដំណើរត្រឡប់មកពីប្រទេសអ៉ីរ៉ង់។ នេះបើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកាតា ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Al Arabiya នៅថ្ងៃសៅរ៍ ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃសៅរ៍នេះ ក្រសួងសុខាភិបាលសាធារណៈកាតា មិនបានបញ្ជាក់ពីព័ត៌មានលម្អិតរបស់អ្នកជំងឺខាងលើនោះទេ ដោយគា្រន់តែ ឱ្យដឹងថារូបគេកំពុងសម្រាកព្យាបាល ដោយមានស្ថានភាពសុខភាពនឹងនរ៕