(សេអ៊ូល)៖ នាព្រឹកថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូងបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន៣៧៦នាក់ទៀត ដែលធ្វើឲ្យ ចំនួនករណីសរុបនៅទូទាំងប្រទេសកើនដល់៣,៥២៦នាក់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី សារព័ត៌មាន CNA នៅ ថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០។

យោងតាមសេចក្តីថ្លែងការណ៍របស់មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់កូរ៉េខាងត្បូង ជិត៩០ភាគរយនៃករណីថ្មីខាងលើ ស្ថិត នៅក្នុងទីក្រុង Daegu ដែលជាចំណុចកណ្តាលនៃការផ្ទុះរាលដាលនូវជំងឺ COVID-19 នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ និង នៅខេត្ត North Gyeongsang ដែលនៅជាប់គ្នា។

គួរជម្រាបថា បើតាមអាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង តួលេខអ្នកឆ្លងអាចនឹងនៅតែបន្តកើនឡើង ចំណែកឯចំនួនអ្នកស្លាប់ដោយ សារជំងឺ COVID-19 វិញ នៅត្រឹម១៧នាក់ដដែល៕