(តេហេរ៉ង់)៖ ក្រសួងសុខាភិបាលអ៉ីរ៉ង់ បានរកឃើញករណីអ្នកស្លាប់ដោយសារជំងឺ COVID-19 ១៥នាក់បន្ថែមទៀត នៅថ្ងៃពុធនេះ ធ្វើឱ្យចំនួនអ្នកស្លាប់ សរុបនៅទូទាំងប្រទេសកើនដល់៩២នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៤ ខែមីនា ឆ្នាំ២០២០។
អ្នកនាំពាក្យក្រសួងសុខាភិបាលអ៉ីរ៉ង់ លោក Kianush Jahanpur ក៏បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ រដ្ឋថាចំនួនអ្នកឆ្លងជំងឺ COVID-19 ក៏បានកើនឡើងដល់២,៩២២នាក់ផងដែរ ក្នុងនោះមាន៥២២នាក់ បានជាសះស្បើយ និងត្រូវ បានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ៕