(ម៉ានីល)៖ អាជ្ញាធរសុខាភិបាលហ្វីលីពីន នៅថ្ងៃអង្គារនេះ បានប្រកាសពីការរកឃើញករណីឆ្លងថ្មីនៃជំងឺ COVID-19 ចំនួន១៥ករណីបន្ថែមទៀត ធ្វើឱ្យចំនួនអ្នកឆ្លង សរុបទូទាំងប្រទេសកើនដល់ ៣៥នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១០ ខែមីនា ឆ្នាំ២០២០។
ប៉ុន្តែ ភ្លាមៗ អាជ្ញាធរសុខាភិបាលហ្វីលីពីន មិនបានផ្ដល់ព័ត៌មានលម្អិតពីអ្នកជំងឺនោះទេ។ បច្ចុប្បន្ន ហ្វីលីពីន មានអ្នកស្លាប់ម្នាក់ដោយសារជំងឺ COVID-19៕