(បរទេស)៖ វីរុសកូរ៉ូណាថ្មី ឬ COVID-19 ដែលត្រូវបានគេជឿជាក់ថា មានប្រភពចេញពីផ្សារគ្រឿងសមុទ្រមួយកន្លែងនៅទីក្រុងវូហាន នៃខេត្តហ៊ូប៉ីប្រទេសចិនកាលពីចុងខែធ្នូ ឆ្នាំ២០១៩ ហើយត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រកាសពីភាពអាសន្នថ្នាក់អន្តរជាតិ កាលពីថ្ងៃទី៣០ ខែមករាកន្លងទៅនេះ វាបានចម្លងទៅមនុស្សជាង ១១៩,០០០នាក់នៅទូទាំងពិភពលោក ដែលក្នុងនោះបានស្លាប់ជាង ៤,៣០០នាក់ ហើយវាបានសាយភាយពាសពេញទ្វីបទាំងអស់ លើកលែងតែទ្វីបអង់តាក់ទិកមួយប៉ុណ្ណោះ។

ទោះយ៉ាងណាបណ្តាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ក្រៅពីប្រទេសចិន ត្រូវបានគេមើលឃើញមានដូចជា អ៊ីតាលី កូរ៉េខាងត្បូង អ៊ីរ៉ង់ បារាំង អេស្ប៉ាញ អាល្លឺម៉ង់ អង់គ្លេស និងសហរដ្ឋអាមេរិក។ ដូច្នេះខាងក្រោមនេះជាតួលេខចុងក្រោយ នៃបណ្តាប្រទេសដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី ជាមួយនិងករណីស្លាប់៖

១៖ ប្រទេសចិនឆ្លងសរុប ៨០,៧៧៨ករណីក្នុងនោះអ្នកជំងឺ ៣,១៥៨នាក់បានស្លាប់ និង ៦១,៤៧៥នាក់ជាសះស្បើយ។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ១០,១៤៩ករណី ក្នុងនោះ ៦៣១នាក់ស្លាប់។
៣៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ៨,០៤២ករណី ក្នុងនោះ ២៩១នាក់ស្លាប់។
៤៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៧,៧៥៥ករណី ក្នុងនោះ ៦១នាក់ស្លាប់។
៥៖ ប្រទេសបារាំងឆ្លងសរុប ១,៧៨២ករណី ក្នុងនោះ ៣៣នាក់ស្លាប់។
៦៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ១,៦៩៥ករណី ក្នុងនោះ ៣៦នាក់ស្លាប់។
៧៖ ប្រទេសអាល្លឺម៉ង់ ឆ្លងសរុប ១,៥៦៥ករណី ក្នុងនោះ ០២នាក់ស្លាប់។
៨៖ សហរដ្ឋអាមេរិកឆ្លងសរុប ១,០១០ករណី ក្នុងនោះ ៣១នាក់ស្លាប់។
៩៖ ប្រទេសជប៉ុនឆ្លងសរុប ៥៨៧ករណី ក្នុងនោះ ១២នាក់ស្លាប់។
១០៖ ប្រទេសស្វីសឆ្លងសរុប ៤៩៧ករណី ក្នុងនោះ ០៣នាក់ស្លាប់។
១១៖ ប្រទេសន័រវេសឆ្លងសរុប ៤០០ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១២៖ ចក្រភពអស់គ្លេសឆ្លងសរុប ៣៨៣ករណី ក្នុងនោះ ០៦នាក់ស្លាប់។
១៣៖ ប្រទេសហូឡង់ឆ្លងសរុប ៣៨២ករណី ក្នុងនោះ ០៤នាក់ស្លាប់។
១៤៖ ប្រទេសស៊ុយអែតឆ្លងសរុប ៣៥៥ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៥៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ២៦៧ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៦៖ ប្រទេសដាណឺម៉ាកឆ្លងសរុប ២៦២ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៧៖ ប្រទេសអូទ្រីសឆ្លងសរុប ១៨២ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៨៖ ប្រទេសសិង្ហបុរីឆ្លងសរុប ១៦៦ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
១៩៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ១២៩ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២០៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ១២៥ករណី ក្នុងនោះ ០៣នាក់ស្លាប់។
២១៖ ប្រទេសបារ៉ែន ឆ្លងសរុប ១១០ ករណី ពុំទាន់មានអ្នកសា្លប់ទេ។

គួរបញ្ជាក់ថា គិតត្រឹមល្ងាចថ្ងៃពុធ ទី១១ ខែមីនា ឆ្នាំ២០២០ ប្រទេស និងដែនដីសរុបចំនួន ១២០ហើយនៅទូទាំងសកលលោក ដែលកើតមានករណីឆ្លង COVID-19 ប៉ុន្តែសម្រាប់ ២១ ប្រទេសខាងលើនេះ គឺស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរជាងគេ៕

ប្រភព៖ គេហទំព័រ Worldometers.info (ថ្ងៃពុធ ទី ១១ ខែមីនា ឆ្នាំ២០២០)