(ម៉ិចស៊ីកូ)៖ អាជា្ញធរសុខាភិបាលម៉ិចស៊ីកូ បានរាយការណ៍ពីករណីអ្នកស្លាប់ដំបូងបំផុត ដោយសារជំងឺ COVID-19 នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០។
បើតាមអាជា្ញធរសុខាភិបាលម៉ិចស៊ីកូ អ្នកជំងឺ COVID-19 ដែលបានបាត់បង់ជីវិតខាងលើ គឺជាពលរដ្ឋម៉ិចស៊ីកូម្នាក់ មានអាយុ៤១ឆ្នាំ និងត្រូវបានគេធ្វើតេស្ដរកឃើញផ្ទុក COVID-19 កាលពីសប្ដាហ៍មុន។ មិនតែប៉ុណ្ណោះ បុរសម្នាក់នេះក៏ត្រូវបានបញ្ជាក់ថាមានជំងឺទឹកនោមផ្អែមប្រចាំកាយផងដែរ។
គិតត្រឹមថ្ងៃពុធ ម្សិលមិញ អ្នកឆ្លង COVID-19 នៅក្នុងប្រទេសម៉ិចស៊ីកូ បានកើនដល់១១៨ករណី បើធៀបទៅនឹងថ្ងៃអង្គារ មានតែ៩៣ករណី៕