(បរទេស)៖ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០នេះ COVID-19 ដែលត្រូវបានអង្គការសុខភាពពិភពលោក WHO ប្រកាសចាត់ទុកជា «ជំងឺរាតត្បាតជាសកល» បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន ១៧៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ២២០,៩៩៥ ករណី ដែលក្នុងនោះ ៨,៩៩០ នាក់ស្លាប់ និង ៨៥,៧៨២ នាក់ ជាសះស្បើយនៅទូទាំងសកលលោក។

ទោះយ៉ាងណាបណ្តាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេបំផុត ដែលមានអ្នកឆ្លងលើសពី ១០០ករណីគឺមាន ៦២ ប្រទេស និងដែនដី ដោយក្នុងនោះមាននៅអាស៊ីចំនួន ២៤ ប្រទេស-ដែនដី, អឺរ៉ុបចំនួន ៣១ ប្រទេស, ទ្វីបអាមេរិកចំនួន ០៥ ប្រទេស ,ទ្វីបអូស្ត្រាលីចំនួន ០១ប្រទេស និងទ្វីបអាហ្វ្រិកចំនួន ០១ ប្រទេស។

ខាងក្រោមនេះជាតួលេខចុងក្រោយ នៃបណ្តាប្រទេស និងដែនដីទាំង ៦២ ដែលមានអ្នកឆ្លង COVID-19 លើសពី ១០០ករណី រួមជាមួយនឹងករណីស្លាប់ផងដែរ៖

១៖ ប្រទេសចិនឆ្លងសរុប ៨០,៩២៦ ករណីក្នុងនោះ ៣,២៤៥ នាក់បានស្លាប់។
២៖ ប្រទេសអ៊ីតាលីឆ្លងសរុប ៣៥,៧១៣ ករណីក្នុងនោះ ២,៩៧៨ នាក់ស្លាប់។
៣៖ ប្រទេសអ៊ីរ៉ង់ឆ្លងសរុប ១៧,៣៦១ ករណីក្នុងនោះ ១,១៣៥ នាក់ស្លាប់។
៤៖ ប្រទេសអេស្ប៉ាញឆ្លងសរុប ១៤,៧៦៩ ករណីក្នុងនោះ ៦៣៨ នាក់ស្លាប់។
៥៖ ប្រទេសអាល្លឺម៉ង់ឆ្លងសរុប ១២,៨២៤ ករណីក្នុងនោះ ៣១ នាក់ស្លាប់។
៦៖ សហរដ្ឋអាមេរិកឆ្លងសរុប ៩,៤៦៤ ករណីក្នុងនោះ ១៥៥ នាក់ស្លាប់។
៧៖ ប្រទេសបារាំងឆ្លងសរុប ៩,១៣៤ ករណីក្នុងនោះ ២៦៤ នាក់ស្លាប់។
៨៖ ប្រទេសកូរ៉េខាងត្បូងឆ្លងសរុប ៨,៥៦៥ ករណីក្នុងនោះ ៩១ នាក់ស្លាប់។
៩៖ ប្រទេសស្វីសឆ្លងសរុប ៣,២១៩ ករណីក្នុងនោះ ៣៥ នាក់ស្លាប់។
១០៖ ចក្រភពអស់គ្លេសឆ្លងសរុប ២,៦២៦ ករណី ក្នុងនោះ ១០៤ នាក់ស្លាប់។
១១៖ ប្រទេសហូឡង់ឆ្លងសរុប ២,០៥១ ករណីក្នុងនោះ ៥៨ នាក់ស្លាប់។
១២៖ប្រទេសអូទ្រីសឆ្លងសរុប ១,៨៤៣ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
១៣៖ ប្រទេសន័រវេសឆ្លងសរុប ១,៦២៣ ករណីក្នុងនោះ ០៦ នាក់ស្លាប់។
១៤៖ ប្រទេសបែលហ្ស៊ិកឆ្លងសរុប ១,៤៨៦ ករណីក្នុងនោះ ១៤ នាក់ស្លាប់។
១៥៖ ប្រទេសស៊ុយអែតឆ្លងសរុប ១,៣០១ ករណីក្នុងនោះ ១០ នាក់ស្លាប់។
១៦៖ ប្រទេសដាណឺម៉ាក ឆ្លងសរុប ១,១៣២ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
១៧៖ ប្រទេសជប៉ុនឆ្លងសរុប ៩២៣ ករណីក្នុងនោះ ៣២ នាក់ស្លាប់។
១៨៖ ប្រទេសម៉ាឡេស៊ីឆ្លងសរុប ៩០០ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
១៩៖ ប្រទេសកាណាដាឆ្លងសរុប ៧២៧ ករណីក្នុងនោះ ០៩ នាក់ស្លាប់។
២០៖ ប្រទេសអូស្ត្រាលីឆ្លងសរុប ៦៨៧ ករណីក្នុងនោះ ០៦ នាក់ស្លាប់។
២១៖ ប្រទេសព័រទុយហ្កាល់ ឆ្លងសរុប ៦៤២ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
២២៖ ប្រទេសឆែក ឆ្លងសរុប ៥៧២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៣៖ ប្រទេសប្រេស៊ីល ឆ្លងសរុប ៥២៩ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
២៤៖ ប្រទេសអ៉ីស្រាអែលឆ្លងសរុប ៥២៩ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៥៖ ប្រទេសកាតា ឆ្លងសរុប ៤៥២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៦៖ ប្រទេសក្រិកឆ្លងសរុប ៤១៨ ករណីក្នុងនោះ ០៦ នាក់ស្លាប់។
២៧៖ ប្រទេសហ្វាំងឡង់ឆ្លងសរុប ៣៨៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
២៨៖ ប្រទេសអៀរឡង់ឆ្លងសរុប ៣៦៦ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
២៩៖ ប្រទេសលុចសំបួ ឆ្លងសរុប ៣៣៥ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៣០៖ ប្រទេសសិង្ហបុរីឆ្លងសរុប ៣១៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣១៖ ប្រទេសឥណ្ឌូណេស៊ី ឆ្លងសរុប ៣០៩ ករណី ក្នុងនោះ ២៥ នាក់ស្លាប់។
៣២៖ ប្រទេសប៉ាគីស្ថាន ឆ្លងសរុប ៣០៧ ករណីក្នុងនោះ ០២ នាក់ស្លាប់។
៣៣៖ ប្រទេស ប៉ូឡូញ ឆ្លងសរុប ៣០៥ ករណី ក្នុងនោះ ០៥ នាក់ស្លាប់។
៣៤៖ ប្រទេសស្លូវេនី ឆ្លងសរុប ២៨៦ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៥៖ ប្រទេសថៃ ឆ្លងសរុប ៣៧២ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៦៖ ប្រទេសរូម៉ានីឆ្លងសរុប ២៦០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៧៖ ប្រទេសអេស្តូនី ឆ្លងសរុប ២៥៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៣៨៖ ប្រទេសបារ៉ែន ឆ្លងសរុប ២៥៦ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៣៩៖ ប្រទេសអ៊ីស្លង់ឆ្លងសរុប ២៥០ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤០៖ ប្រទេសអារ៉ាប៊ីសាអ៊ីឌីត ឆ្លងសរុប ២៣៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤១៖ ប្រទេសឈីលី ឆ្លងសរុប ២៣៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៤២៖ ប្រទេសហ្វីលីពីន ឆ្លងសរុប ២១៧ ករណី ក្នុងនោះ ១៧ នាក់ស្លាប់។
៤៣៖ ប្រទេសអេហ្ស៊ីប ឆ្លងសរុប ២១០ ករណី ក្នុងនោះ ០៦ នាក់ស្លាប់។
៤៤៖ ទីក្រុងហុងកុងឆ្លងសរុប ១៩៣ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៤៥៖ ប្រទេសតួកគី ឆ្លងសរុប ១៩១ ករណី ក្នុងនោះ ០២ នាក់ស្លាប់។
៤៦៖ ប្រទេសឥណ្ឌា ឆ្លងសរុប ១៧៤ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៧៖ ប្រទេសអេក្វាឌ័រ ឆ្លងសរុប ១៦៨ ករណី ក្នុងនោះ ០៣ នាក់ស្លាប់។
៤៨៖ ប្រទេសអ៊ីរ៉ាក់ ឆ្លងសរុប ១៦៤ ករណី ក្នុងនោះ ១២ នាក់ស្លាប់។
៤៩៖ ប្រទេសគុយវ៉ែត ឆ្លងសរុប ១៤៨ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥០៖ ប្រទេសរុស្ស៊ី ឆ្លងសរុប ១៤៧ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥១៖ ប្រទេសប៉េរូឆ្លងសរុប ១៤៧ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។

៥២៖ ប្រទេសសាន់ម៉ារីណូ ឆ្លងសរុប ១៤០ ករណី ក្នុងនោះ ១៤ នាក់ស្លាប់។
៥៣៖ ប្រទេសលីបង់ ឆ្លងសរុប ១៣៩ ករណី ក្នុងនោះ ០៤ នាក់ស្លាប់។
៥៤៖ ប្រទេសអាមេនី ឆ្លងសរុប ១២២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៥៖ ប្រទេសម៉ិកស៊ិក ឆ្លងសរុប ១១៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥៦៖ អាហ្វ្រិកខាងត្បូង ឆ្លងសរុប ១១៦ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៧៖ ប្រទេសអារ៉ាប់រួម ឆ្លងសរុប ១១៣ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៥៨៖ ប្រទេសប៉ាណាម៉ា ឆ្លងសរុប ១០៩ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៥៩៖ ដែនដីកោះតៃវ៉ាន់ ឆ្លងសរុប ១០៨ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៦០៖ ប្រទេសស្លូវ៉ាគី ឆ្លងសរុប ១០៥ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។
៦១៖ ប្រទេសក្រូអាត ឆ្លងសរុប ១០២ ករណី ក្នុងនោះ ០១ នាក់ស្លាប់។
៦២៖ ប្រទេសកូឡុំប៊ី ឆ្លងសរុប ១០២ ករណី និងពុំទាន់មានអ្នកសា្លប់ទេ។

ប្រភព៖ វែបសាយ worldometers.info (ថ្ងៃព្រហស្បតិ៍ ទី១៩ ខែមីនា ឆ្នាំ២០២០)