(បារីស)៖ ក្រសួងសុខាភិបាលបារាំង បានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺរាតត្បាតសកល COVID-19 នៅទូទាំងប្រទេស បានកើនដល់ ៥៦២នាក់ហើយ បន្ទាប់ពី អ្នកជំងឺ១១២នាក់ បានស្លាប់ ក្នុងរយៈពេលពេញមួយថ្ងៃសៅរ៍ ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២២ ខែមីនា ឆ្នាំ២០២០។

បើតាមក្រសួងសុខាភិបាលបារាំង ចំនួនអ្នកឆ្លងក៏បានហក់ឡើងដល់ ១៤,៤៥៩នាក់ផងដែរ។ ក្រសួងបន្ថែមថា អ្នកជំងឺ១,៥២៥នាក់ កំពុងស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ ក្នុង ចំណោមអ្នកជំងឺ ៦,១៧២នាក់ ដែលបច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ មួយវិញទៀត ពាក់កណ្ដាលអ្នកជំងឺស្ថិត នៅក្រោមស្ថានភាពធ្ងន់ធ្ងរ គឺជាមនុស្សមាន វ័យក្រោម ៦០ឆ្នាំ៕