(ភ្នំពេញ)៖ COVID-19 ដែលអង្គការសុខភាពពិភពលោកហៅកាត់ថា WHO បានប្រកាសចាត់ទុកជា «ជំងឺរាតត្បាតសកល» កាលពីដើមខែនេះ នៅពេលនេះវាបានវាយលុកចូលដល់ ១៩៤ប្រទេស និងដែនដីហើយ នៅទូទាំងសកលលោក។ គិតត្រឹមថ្ងៃពុធ ទី ២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៤៖០០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ជំងឺឆ្លងដ៏កាចសាហាវមួយនេះ បានផ្តាច់ជីវិតមនុស្សសរុបរហូតដល់ ១៨,៩០៨នាក់ហើយ ក្នុងចំណោមករណីឆ្លងសរុប ៤២៣,៣៦៨ករណី ហើយក្នុងនោះអ្នកជំងឺ ១០៩,១៤៨នាក់ផ្សេងទៀត ក៏បានជាសះស្បើយឡើងវិញផងដែរ។
ដោយឡែកបណ្តាប្រទេសនៃតំបន់អាស៊ានរបស់យើង ក៏មិនអាចគេចផុតពីជំងឺរាតត្បាតសកលនេះដែរ បើទោះបីមិនសូវជាធ្ងន់ធ្ងរ ដូចបណ្តាប្រទសមួយចំនួននៅអាស៊ីខាងកើត ទ្វីបអឺរ៉ុប ឬនៅអាមេរិកក៏ដោយ។
ខាងក្រោមនេះ ជាតួលេខចុងក្រោយនៃចំនួនអ្នកឆ្លង អ្នកស្លាប់ និងជាសះស្បើយពីជំងឺ COVID-19 នៅតាមបណ្តាប្រទេសអាស៊ានទាំង ១០៖
១៖ ប្រទេសម៉ាឡេស៊ី មានករណីឆ្លងសរុប ១,៧៩៦នាក់ក្នុងនោះ ១៦នាក់ស្លាប់ និង ១៨៦នាក់ផ្សេងទៀតជាសះស្បើយ។
២៖ ប្រទេសថៃ មានករណីឆ្លងសរុប ៩៣៤នាក់ក្នុងនោះ ០៤នាក់ស្លាប់ និង ៥២នាក់ផ្សេងទៀតជាសះស្បើយ។
៣៖ ប្រទេសឥណ្ឌូណេស៊ី មានករណីឆ្លងសរុប ៦៨៦នាក់ក្នុងនោះ ៥៥នាក់ស្លាប់ និង ៣០នាក់ផ្សេងទៀតជាសះស្បើយ។
៤៖ ប្រទេសសិង្ហបុរី មានឆ្លងសរុប ៥៥៨នាក់ក្នុងនោះ ០២នាក់ស្លាប់ និង ១៥៦នាក់ផ្សេងទៀតជាសះស្បើយ។
៥៖ ប្រទេសហ្វីលីពីន មានអ្នកឆ្លងសរុប ៥៥២នាក់ក្នុងនោះ ៣៥នាក់ស្លាប់ និង ២០ នាក់ផ្សេងទៀតជាសះស្បើយ។
៦៖ ប្រទេសវៀតណាម មានអ្នកឆ្លងសរុប ១៣៤នាក់ក្នុងនោះ ១៧នាក់បានជាសះស្បើយ និងមិនមានអ្នកស្លាប់ទេ។
៧៖ ប្រទេសព្រុយណេ មានអ្នកឆ្លងសរុប ១០៤នាក់ក្នុងនោះ ០២នាក់បានជាសះស្បើយ និងមិនមានអ្នកស្លាប់ទេ។
៨៖ ប្រទេសកម្ពុជា មានឆ្លងសរុប ៩៣នាក់ក្នុងនោះ ០៤នាក់បានជាសះស្បើយ និងមិនមានអ្នកស្លាប់ទេ។
៩៖ ប្រទេសមីយ៉ាន់ម៉ា៖ ឆ្លងសរុប ០៣នាក់ មិនទាន់មានអ្នកជាសះស្បើយ ហើយក៏មិនមានអ្នកស្លាប់ដែរ។
១០៖ ប្រទេសឡាវ៖ ឆ្លងសរុប ០២នាក់មិនទាន់មានអ្នកជាសះស្បើយ ហើយក៏មិនមានអ្នកស្លាប់ដែរ។
ប្រភព៖ គេហទំព័រ Worldometers.info (ដកស្រង់នៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ៤៖០០នាទីរសៀល)