(អេស្ប៉ាញ)៖ អាជ្ញាធរអេស្ប៉ាញទើបតែបានរាយការណ៍ឲ្យដឹងថា នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ អ្នកជំងឺសរុប ៧៦៩នាក់បន្ថែមទៀតបានស្លាប់ ដោយសារតែជំងឺរាតត្បាតសកល COVID-19 ដែលប្រការបាននាំឲ្យមនុស្សចំនួនស្លាប់សរុប កើនដល់ ៤,៨៥៨នាក់ ក្នុងចំណោមករណីឆ្លងសរុបទូទាំងប្រទេស ៦៤,០៥៩នាក់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Aljazeera នាយប់ថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។

បើតាមតួលេខខាងលើនេះ វាគឺជាអត្រាស្លាប់ប្រចាំថ្ងៃដោយសារ COVID-19 ខ្ពស់បំផុតមិនធ្លាប់មាននោះឡើយនៅអេស្ប៉ាញ ខណៈប្រទេសនេះកំពុងឈរនៅលេខ ២ បន្ទាប់ពីអីតាលី ជាប្រទេសដែលមានមនុស្សស្លាប់ច្រើនបំផុត នៅក្នុងពិភពលោក ដោយសារតែវីរុសកូរ៉ូណាថ្មីដ៏កាចសាហាវនេះ៕