(ឆឹងទូ)៖ ការចេញប្រតិបត្តិការកម្រិតខ្ពស់មួយ ដើម្បីពន្លត់ភ្លើងឆេះព្រៃនៅខេត្តស៊ីឈួន (Sichuan) ត្រូវបានចាប់ផ្តើមហើយ ដោយក្នុងនោះកងកម្លាំងសរុប ៣,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់សង្កាត់ មូលី (Muli) នៃតំបន់ស្វយ័តលាងសានយី (Liangshan Yi) ស្ថិតនៅភាគនិរតីខេត្តស៊ីឈួន ប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។

បើតាមអាជ្ញាធរចិនបានឲ្យដឹងថា សង្កាត់មូលីខាងលើនេះ បានទទួលរងភ្លើងឆេះព្រៃ តាំងតែពីសប្តាហ៍មុនមកម្ល៉េះ ហើយគិតត្រឹមវេលាថ្ងៃត្រង់ថ្ងៃចន្ទនេះ (ម៉ោងទីក្រុងប៉េកាំង) ផ្ទៃដីព្រៃឈើសរុបជាង ៣០ហិកតាហើយ ត្រូវបានដុតបំផ្លាញ និងកំពុងកើនឡើងជាបន្តបន្ទាប់ទៀត។

គួរបញ្ជាក់ថា កងកម្លាំងសរុប ៣,០០០នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ ដែលបានរីករាលដល់ពីតំបន់ស្វយ័តខាងលើនេះចូលដល់ខេត្តស៊ីឈួន៕