(ញ៉ូវយ៉ក់)៖ ចំនួនអ្នកស្លាប់ ដោយសារវីរ៉ុស COVID-19 បានកើនឡើងលើស៩៥,០០០នាក់ហើយ និងឆ្លងឡើងដល់ ១.៦លានករណី នៅទូទាំងពិភពលោក គិតត្រឹមរសៀលថ្ងៃព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០នេះ។
១៖ អាមេរិក ករណីឆ្លងកើនដល់ ៤៦៨,៧១១ករណី, ស្លាប់សរុប ១៦,៦៩៧នាក់
២៖ អេស៉្បាញ ករណីឆ្លងកើនដល់ ១៥៣,២២២ករណី, ស្លាប់សរុប ១៥,៤៤៧នាក់
៣៖ អ៉ីតាលី ករណីឆ្លងកើនដល់ ១៤៣,៦២៦ករណី, ស្លាប់សរុប ១៨,២៧៩នាក់
៤៖ អាល្លឺម៉ង់ ករណីឆ្លងកើនដល់ ១១៨,២៣៥ករណី, ស្លាប់សរុប ២,៦០៧នាក់
៥៖ បារាំង ករណីឆ្លងកើនដល់ ១១៧,៧៤៩ករណី, ស្លាប់សរុប ១២,២១០នាក់។
សូមជំរាបថា នៅទីបំផុតកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ នៃបណ្តាប្រទេសសហភាពអឺរ៉ុប បានសម្រេចបញ្ចេញកញ្ចប់ថវិកា ៥០០ពាន់លានអឺរ៉ូ (ជាង ៥៤៦ពាន់លានដុល្លារអាមេរិក) ដើម្បីសង្គ្រោះប្រទេសនានា ពីវិបត្តិបង្កឡើងដោយជំងឺរាតត្បាតសកល COVID-19។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។
សេចក្តីសម្រេចនេះត្រូវបានធ្វើឡើង នៅក្នុងកិច្ចប្រជុំដ៏បន្ទាន់មួយ នៅក្នុងទីក្រុងព្រុចសែល ដែលជាទីស្នាក់ការកណ្តាលរបស់សហភាពអឺរ៉ុប។ កិច្ចប្រជុំនោះត្រូវបានធ្វើឡើង ក្រោយពីនាយករដ្ឋមន្ត្រីប្រទេសអេស្ប៉ាញបានប្រកាសថា ប្រទេសអឺរ៉ុបមួយនេះ ជិតឈានដល់ចំណុចកំពូលដ៏អាក្រក់បំផុត នៃការឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 ហើយ៕