(បរទេស)៖ ខាងក្រោមគឺជាសំណុំរូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី១០ ខែមេសា ឆ្នាំ២០២០។

១៖ ប្រជាជនឥណ្ឌាភ្ញាក់ផ្អើល ក្រោយឃើញជួរភ្នំហិម៉ាល័យពីចម្ងាយ១៧០គីឡូម៉ែត្រ ដែលពួកគេមិនធ្លាប់បានឃើញរាប់ទសវត្សរ៍មកហើយ។

២៖ សហរដ្ឋអាមេរិក ចាប់ផ្តើមធ្វើតេស្តថ្នាំប្រឆាំងគ្រុនចាញ់ លើអ្នកជំងឺ COVID-19 ហើយ ដោយរំពឹងឃើញប្រសិទ្ធភាពខ្ពស់។

៣៖ អាមេរិក រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ព្រមសម្របសម្រួលគ្នា ដើម្បីរក្សាតុល្យភាពតម្លៃប្រេងសកល ចំពោះមុខវិបត្តិ។

៤៖ នាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន មានសុខភាពប្រសើរឡើងវិញ និងទើបចាកចេញពីបន្ទប់ ICU។

៥៖ ជាលើកដំបូងសម្រាប់ទីក្រុង Daegu នៃកូរ៉េខាងត្បូង ដែលគ្មានករណីឆ្លង COVID-19 ថ្មីសូម្បីមួយករណីកាលពីថ្ងៃព្រហស្បតិ៍។

៦៖ ចិនរកឃើញករណីនាំចូលនៃ COVID-19 ចំនួន ៣៨ករណី និងករណីឆ្លងក្នុងស្រុកចំនួន ០៤ ករណីបន្ថែមទៀតនៅទូទាំងប្រទេស។

៧៖ សមាជិករាជវង្សអារ៉ាប៊ីសាអូឌីតរហូតដល់១៥០អង្គ ឆ្លងជំងឺ COVID-19, នេះបើតាមប្រភពពី BBC និងញូយ៉កប៉ុស្តិ៍ ។