(បរទេស)៖ យោងតាមទិន្នន័យពីគេហទំព័រ worldometer គិតត្រឹមម៉ោង ៨៖៣០នាទីព្រឹកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ នេះតែម្តងចំនួនករណីឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងរហូតដល់ ២,១៨២,០៨៤ករណី ក្នុងនោះស្លាប់ ១៤៥,៥១៦នាក់ និងជាសះស្បើយឡើងវិញជិត ៥៤៧,២០៧នាក់ នៅតាមប្រទេស-ដែនដីសរុបចំនួន ២១០ ទូទាំងភពផែនដី។
សម្រាប់ប្រទេសកំពូលៗចំនួន ០៦ ដែលកំពុងមានសន្ទុះនៃអ្នកឆ្លង និងស្លាប់ ដោយសារជំងឺ COVID-19 កើនឡើងច្រើនយ៉ាងគំហុក ជាប្រចាំថ្ងៃតែម្តងនោះមានដូចជា៖
១៖ សហរដ្ឋអាមេរិកមានអ្នកឆ្លងសរុប ៦៧៧,៥៧០ករណី ក្នុងនោះស្លាប់ ៣៤,៦១៧នាក់ និងជាសះស្បើយវិញ ៥៧,៥០៨នាក់។
២៖ ប្រទេសអេស្ប៉ាញមានអ្នកឆ្លងសរុប ១៨៤,៩៤៨ករណី ក្នុងនោះស្លាប់ ១៩,៣១៥នាក់ និងជាសះស្បើយឡើងវិញ ៧៤,៧៩៧នាក់។
៣៖ ប្រទេសអ៉ីតាលីមានអ្នកឆ្លងសរុប ១៦៨,៩៤១ករណី ក្នុងនោះស្លាប់ ២២,១៧០នាក់ និងជាសះស្បើយឡើងវិញ ៤០,១៦៤នាក់។
៤៖ ប្រទេសបារាំងមានអ្នកឆ្លងសរុប ១៦៥,០២៧នាក់ ក្នុងនោះស្លាប់ ១៧,៩២០នាក់ និងជាសះស្បើយឡើងវិញ ៣២,៨១២នាក់។
៥៖ ប្រទសអាល្លឺម៉ង់មានអ្នកឆ្លងសរុប ១៣៧,៦៩៨នាក់ ក្នុងនោះស្លាប់ ៤,០៥២នាក់ និងជាសះស្បើយឡើងវិញ ៧៧,០០០នាក់។
៦៖ ចក្រភពអង់គ្លេសមានអ្នកឆ្លងសរុប ១០៣,០៩៣ករណី ក្នុងនោះស្លាប់ ១៣,៧២៩នាក់ និងចំនួនអ្នកជាសះស្បើយឡើងវិញ នៅតែមិនទាន់មានការបញ្ជាក់ឡើយ៕