(ហ្សាការតា)៖ នៅល្ងាចថ្ងៃពុធ ទី២២ ខែមេសា ឆ្នាំ២០២០ នេះតែម្តង ប្រទេសហ្វីលីពីនបានរកឃើញករណីឆ្លង COVID-19 ថ្មីៗចំនួន ១១១នាក់ទៀត ធ្វើឲ្យចំនួនសរុបកើនដល់ ៦,៧១០ករណី ក្នុងនោះស្លាប់សរុប ៤៤៦នាក់ (អ្នកស្លាប់ ០៩នាក់ទៀតទើបត្រូវបានបូកបញ្ចូល) និងអ្នកជំងឺសរុប ៦៩៣នាក់ហើយបានជាសះស្បើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

ដោយឡែកសម្រាប់ប្រទេសឥណ្ឌូណេស៊ីវិញ នៅក្នុងពេលដូចគ្នានេះអ្នកឆ្លងជំងឺ COVID-19 សរុប ២៨៣នាក់ទៀតត្រូវបានរកឃើញ ធ្វើឲ្យចំនួនករណីឆ្លងសរុបកើនឡើងដល់ ៧,៤១៨ករណី ក្នុងនោះមនុស្សស្លាប់សរុបមាន ៦៣៥នាក់ (ច្រើនជាងគេបង្អស់នៅអាស៊ាន) និង ៩១៣នាក់បានជាសះស្បើយ។

គួរបញ្ជាក់ថា សម្រាប់ប្រទេសដែលឈរនៅលេខរៀងទី ១ ប្រចាំអាស៊ាន ដែលមានករណីឆ្លង COVID-19 ច្រើនបំផុតនោះ គឺសិង្ហបុរីជាមួយករណីឆ្លងសរុប ១០,១៤១ករណី ប៉ុន្តែចំនួនអ្នកស្លាប់នៅក្នុងប្រទេសដីកោះដ៏តូចមួយនេះវិញមានតែ ១១កនាក់ប៉ុណ្ណោះ ដែលពិតជាតួលេខទាបមែនទែន ខណៈចំនួនអ្នកជាសះស្បើយវិញមាន ៨៣៩នាក់៕