(បរទេស)៖ យោងតាមទិន្នន័យពីវែបសាយអន្តរជាតិ Worldometers គិតត្រឹមម៉ោង ៨៖០០នាទីព្រឹក ថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២០នេះ ចំនួន អ្នកឆ្លង COVID-19 នៅសហរដ្ឋអាមេរិក បានកើនដល់ ១,០១០,១២៣នាក់ហើយ ក្នុងស្លាប់ ៥៦,៧៩៦នាក់។

គួរជម្រាបថា សម្រាប់អ្នកឆ្លង COVID-19 នៅអាមេរិក ដែលបានជាសះស្បើយវិញ គឺមាន១៣៨,៩៨៩នាក់។ ចំណែកប្រទេសដែល អ្នកជំងឺ COVID-19 ស្លាប់ច្រើនបន្ទាប់ពីសហរដ្ឋអាមេរិក គឺអ៉ីតាលី ជាមួយចំនួនអ្នកបាត់បង់ជីវិត ២៦,៩៧៧នាក់ ក្នុងចំណោមអ្នកឆ្លង១៩៩,៤១៤នាក់។ មកទល់នឹងពេលនេះ សហរដ្ឋអាមេរិក នៅតែបន្តឈរនៅលេខមួយក្នុងនាមជាប្រទេសមានអ្នកឆ្លង និងស្លាប់ ដោយសារ COVID-19 ច្រើនជាងគេនៅលើពិភពលោក៕