(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃពុធ ទី០៦ ខែឧសភា ឆ្នាំ២០២០នេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេសបានកើនលើស ១០,០០០នាក់ ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន អ្នកឆ្លង COVID-19 បានកើនដល់ ១០,០០៤នាក់ បន្ទាប់ពីអ្នកឆ្លងថ្មី ៣២០នាក់បន្ថែមទៀត ត្រូវបានរាយការណ៍ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ។ ក្រសួងបន្តថា ចំនួនអ្នកស្លាប់ថ្មី២១នាក់ ក៏ត្រូវបានប្រកាសផងដែរ ធ្វើឱ្យអ្នកស្លាប់សរុបកើនដល់ ៦៩៨នាក់ ខណៈ អ្នកជាសះស្បើយឡើងវិញ មាន១,៥០៦នាក់ បន្ទាប់ពីមានអ្នកជាសះស្បើយថ្មី ៩៨នាក់បន្ថែម៕