(វ៉ាស៊ីនតោន)៖ បាតុកម្មតវ៉ាទាមទាររកយុត្តិធម៌ ឱ្យបុរសស្បែកខ្មៅឈ្មោះ George Floyd ដែលត្រូវបានប៉ូលិសស្បែកសម្នាក់យកជង្គង់សង្កត់ក រហូតដល់ស្លាប់កាលពី ថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានរីកសាយទូទាំងសហរដ្ឋអាមេរិកហើយ ដោយមកទល់នឹងពេលនេះបាតុកម្មលាយឡំជាមួយអំពើហិង្សាដ៏សាហាវបានផ្ទុះឡើងនៅក្នុងរដ្ឋ យ៉ាងហោចចំនួន៣០ ហើយទីក្រុងចំនួន ២៥បានដាក់ចេញបម្រាមគោចរ។

បើតាមទីភ្នាក់ងារព័ត៌មាន AP ប៉ូលិសអាមេរិក បានឃាត់ខ្លួនមនុស្សជិត១,៤០០នាក់ នៅតាមទីក្រុងចំនួន១៧។ តែចំនួននេះអាចនឹងកើនឡើង ស្របពេលបាតុកម្ម នៅតែបន្តប្រព្រឹត្តទៅ ខណៈលោក ដូណាល់ ត្រាំ បង្គាប់ឱ្យយោធាប្រុងជើងការត្រៀមខ្លួនធ្វើអន្តរាគមន៍នៅក្នុងករណីចំបាច់។ ខាងក្រោមនេះគឺជារូបភាពសកម្មភាពធ្វើបាតុកម្មតវ៉ាប្រើហិង្សាយ៉ាងសាហាវនៅសហរដ្ឋអាមេរិក នារយៈពេលប៉ុន្មានថ្ងៃមកនេះ៖