(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២០នេះ បានឱ្យដឹងថាមនុស្ស៣៩នាក់បន្ថែមទៀត បានស្លាប់ដោយសារ COVID-19 ខណៈអ្នកឆ្លងថ្មី ២,១១០នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA។

បើតាមក្រសួងសុខាភិបាលហ្វីលីពីន បូកបញ្ចូលតួលេខថ្មីៗខាងលើ ធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់១,៩៣២នាក់ និងឆ្លងសរុបកើនដល់ ៨០,៤៤៨នាក់ ដែល ជាតួលេខអ្នកឆ្លងច្រើនលំដាប់ទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី៕