(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសុក្រ ទី០៧ ខែសីហា ឆ្នាំ២០២០។

១៖ ទីបំផុតតុលាការចិនសម្រេចដោះលែងបុរសម្នាក់ ក្រោយពីជាប់គុកអស់២៦ឆ្នាំ ទាំងដែលខ្លួនគ្មានកំហុសសោះ។ 

 ២៖ ប៉ូលិសថៃចាប់ខ្លួនមេចលនានិស្សិត ដែលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។ 

 ៣៖ ប្រជាជនរស់នៅហុងកុងទាំងអស់ នឹងទទួលបានការធ្វើតេស្តរក COVID-19 ដោយឥតគិតថ្លៃ។ 

 ៤៖ ចិនព្រមានអាមេរិកចំៗពីភាពគ្រោះថ្នាក់ នៃការឈានជើងចូលកោះតៃវ៉ាន់ និងបញ្ហាសមុទ្រចិនខាងត្បូង។ 

 ៥៖ លោក ដូណាល់ ត្រាំ បោះជំហានជាផ្លូវការប្រឆាំងនឹងកម្មវិធី TikTok និង WeChat ដ៏ល្បីល្បាញរបស់ចិន។ 

 ៦៖ ហេតុការណ៍ផ្ទុះដ៏កក្រើក នៅរដ្ឋធានីបេរូត ធ្វើឱ្យវិបត្តិសេដ្ឋកិច្ចក្នុងប្រទេសលីបង់ មានសភាពកាន់តែធ្ងន់ធ្ងរ។ 

 ៧៖ កាណាដាប្តេជ្ញាសងសឹកវិញភ្លាមៗ ក្រោយលោក ត្រាំ ប្រកាសដំឡើងពន្ធ ១០%ជាថ្មី លើការនាំចូលអាលុយមីញ៉ូម។