(ញូដេលី)៖ អាជ្ញាធរសុខាភិបាលឥណ្ឌា នៅថ្ងៃអាទិត្យនេះ បានឱ្យដឹងថាចំនួនអ្នកឆ្លង COVID-19 នៅទូទាំងប្រទេស បានកើនលើស ៣លាននាក់ហើយ បន្ទាប់ពី អ្នកឆ្លងថ្មី ៦៩,២៣៩នាក់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៣ ខែសីហា ឆ្នាំ២០២០។
បើតាមអាជ្ញាធរសុខាភិបាលឥណ្ឌា អ្នកឆ្លង COVID-19 សរុប បានកើនដល់ ៣,០៤៤,៩៤០នាក់ ខណៈអ្នកស្លាប់ក៏បានកើនដល់ ៥៦,៧០៦នាក់ផងដែរ ក្រោយអ្នកស្លាប់ ថ្មី ៩១២នាក់ ត្រូវបានគេរាយការណ៍ក្នុងរយៈពេល២៤ម៉ោង ដូចគ្នា។
ចំណែកឯ អ្នកជាសះស្បើយមានចំនួន ២,២៨០,៥៦៦នាក់ និង៧០៧,៦៦៨នាក់ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ហើយគិតមកទល់នឹងពេលនេះ ប្រជាជនឥណ្ឌាសរុប ៣៤,៤៩១,០៧៣នាក់ បានទទួលការធ្វើតេស្ដរក COVID-19 ក្នុងនោះមាន ១,០២៣,៨៣៦នាក់ បានទទួលការធ្វើតេស្ដពេញមួយថ្ងៃសុក្រ កន្លងទៅនេះ៕