(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួននៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០២០។

១៖ យន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-52H ត្រូវក្រុមយន្តហោះចម្បាំងរុស្ស៊ី បណ្តេញចេញពីតំបន់សមុទ្រខ្មៅ និង Azov។

២៖ ទីបំផុតឥណ្ឌាមានអ្នកឆ្លងជំងឺ COVID-19 កើនលើស៤លាននាក់ តែក្នុងនោះជាង​៣លាននាក់បានជាសះស្បើយវិញ។

៣៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកអះអាងថា ចិនកំពុងដើរតួយ៉ាងសកម្ម ដើម្បីលូកលាន់កិច្ចការបោះឆ្នោត និងនយោបាយអាមេរិក។

៤៖ មនុស្ស១២នាក់ស្លាប់នៅបង់ក្លាដែស ដោយសារការផ្ទុះម៉ាស៊ីនត្រជាក់​នៅក្នុងព្រះវិហារមួយ។

៥៖ កូរ៉េខាងជើងនឹងដាក់ទោសមន្ត្រីអសកម្ម ដែលបានបណ្តោយឲ្យប្រជាជន​ស្លាប់រាប់សិបនាក់​ដោយសារព្យុះទីហ្វុង។

៦៖ សិស្សសាលានៅវៀតណាម ចាប់ផ្តើមចូលរៀនឆ្នាំសិក្សាថ្មី ចំពោះមុខការគំរាមកំហែងពីវិបត្តិ COVID-19។

៧៖ ផ្ទុះករណីឆ្លងកូរ៉ូណានៅលើ នាវាដឹកយន្តហោះចម្បាំងអាមេរិក USS Ronald Reagan ដែលចល័តនៅតំបន់ប៉ាស៊ីហ្វិក។