(តូក្យូ)៖ ក្រសួងសុខាភិបាលជប៉ុន នៅយប់ថ្ងៃសុក្រ ទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ បានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ២,៤៣៣នាក់ ក្នុងរយៈពេល២៤ម៉ោង ចុងក្រោយនេះ ធ្វើឱ្យអ្នកឆ្លងសរុបកើនដល់ ១៥៨,៤០២នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ។

បើតាមក្រសួងសុខាភិបាលជប៉ុន ក្នុងរយៈពេល២៤ម៉ោងចុងក្រោយដូចគ្នា អ្នកស្លាប់ថ្មី៤០នាក់ ក៏ត្រូវបានរាយការណ៍ផងដែរ នាំឱ្យអ្នកស្លាប់សរុបដោយសារ COVID-19 នៅទូទាំងប្រទេសកើនដល់ ២,៣១៤នាក់ ខណៈ១២៩,២៤១នាក់ បានជាសះស្បើយឡើងវិញ។

គួរបញ្ជាក់ថា ប្រឈមមុខនឹងការឆ្លងរាតត្បាត COVID-19 នាយករដ្ឋមន្ត្រីជប៉ុន លោក Suga Yoshihide នៅថ្ងៃសុក្រនេះ បានអំពាវនាវឱ្យប្រជាជនជប៉ុនទាំងអស់ បន្តអនុវត្តឱ្យបានខ្ជប់ខ្ជួននូវវិធានការពារខ្លួន និងបង្ការនានា ដើម្បីចូលរួមចំណែកទប់ស្កាត់ការឆ្លង COVID-19 ក្នុងនោះរួមមានការពាក់ម៉ាស និងលាងដៃឱ្យបានស្អាត ជាប្រចាំជាដើម៕