(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ មហាសន្និបាត UN ទើបអនុម័តដំណោះស្រាយមួយ ដែលជំរុញឲ្យរុស្ស៊ី «បញ្ចប់ការគ្រប់គ្រង លើតំបន់គ្រីមៀ»

២៖ កូរ៉េខាងត្បូងបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ពីក្រុមហ៊ុនបរទេសនានា ដើម្បីចាក់ជូនប្រជាជន ៤៤លាននាក់!

៣៖ ចិន សន្យាបន្តអនុវត្តតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក ក្រោមរដ្ឋបាលថ្មីរបស់លោក ចូ បៃដិន

៤៖ រដ្ឋធំបំផុតនៅប្រេស៊ីល នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ របស់ក្រុមហ៊ុនចិន Sinovac ជូនដល់ប្រជាជន នៅខែមករា ឆ្នាំ២០២១

៥៖ ជប៉ុនត្រៀមបញ្ចេញកញ្ចប់ថវិកា «៧០៨ពាន់លានដុល្លារ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច អំឡុងវិបត្តិកូវីដ-១៩

៦៖ បុរសស្បែកខ្មៅដំបូងនឹងក្លាយជា រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អាមេរិក, លោកធ្លាប់ដឹកនាំទ័ពចូលអ៉ីរ៉ាក់ កាលពីឆ្នាំ២០០៣