(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) បានប្រកាសប្រាប់ប្រទេសលោក ឲ្យរក្សាភាពស្ងប់ស្ងាត់ ចំពោះមុខការផ្ទុះឡើងជាថ្មីនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារពត៌មានចិនស៊ីនហួរ នៅថ្ងៃសុក្រ ទី១៨ ខែធ្នូ ឆ្នាំ២០២០។

គិតត្រឹមថ្ងៃសុក្រនេះ ចំនួនអ្នកឆ្លង COVID-19 ដែលទាក់ទងនឹងការរាលដាលនៅឆ្នេរសមុទ្រភាគខាងជើងទីក្រុងស៊ីដនី បានកើនឡើងដល់ ២៨នាក់ហើយ ក្នុងនោះមានម្នាក់ដែលបានធ្វើដំណើរទៅកាន់រដ្ឋឃ្វីនឡែន (Queensland) ទាំងខ្លួនមានផ្ទុកជំងឺនេះ។ ករណីដំបូងនៃចង្កោម ឆ្លងរាតត្បាតថ្មីនេះ ត្រូវបានរាយការណ៍កាលពីថ្ងៃពុធសប្ដាហ៍នេះ ហើយវាក៏ជាការបញ្ចប់នូវរយៈពេលប្រមាណជាង១សប្តាហ៍នៃការគ្មាន ករណីឆ្លងក្នុងសហគមន៍នៅប្រទេសអូស្រ្តាលីផងដែរ។ ប៉ុន្តែលោក Morrison ក៏បានចេញមុខអំពាវនាវឲ្យប្រជាជនមានការជ្រួលច្របល់។

គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លង COVID-19 សរុបនៅទូទាំងប្រទេស ២៨,០៩៤ករណី ក្នុងនោះមានអ្នកស្លាប់ ៩០៨នាក់ និងជាសះស្បើយ ២៥,៧០០ករណី៕