(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ សហរដ្ឋអាមេរិកប្រកាសអាសន្ន ពាក់ព័ន្ធអំពើភេរវកម្មទូទាំងប្រទេស ដោយក្រុមជ្រុលនិយមប្រឆាំងលោក ចូ បៃដិន

២៖ ទីបំផុតមេ Facebook ប្រកាសថា «នឹងលែងណែនាំ Group នយោបាយ ឲ្យអ្នកប្រើប្រាស់ឃើញទៀតហើយ» នៅទូទាំងពិភពលោកតែម្តង

៣៖ សហរដ្ឋអាមេរិកប្រកាស ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម

៤៖ អាមេរិកក្រោមលោក បៃដិន នឹងសហការជាមួយចិន ដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ ទោះមានការខ្វែងគំនិតគ្នា លើបញ្ហាច្រើនផ្សេងទៀតក៏ដោយ

៥៖ ក្រុមជំនាញអន្តរជាតិនៃ WHO បញ្ចប់ការធ្វើចត្តាឡីស័ក នៅទីក្រុងវូហានប្រទេសចិនហើយ

៦៖ លោក បូរីស ចនសុន ចង់ឲ្យចក្រភពអង់គ្លេស រួបរួមគ្នាយ៉ាងពិតប្រាកដ ខណៈស្កុតឡេនចង់បោះឆ្នោតប្រជាមតិ ជាលើកទី២