(វ៉ាស៊ីនតោន)៖ តុលាការមួយនៅក្នុងសហរដ្ឋអាមេរិកបានបង្គាប់ឱ្យកូរ៉េខាងជើងសងសំណងជាប្រាក់ដល់ក្រុមគ្រួសារ និងនាវិកនៃនាវាស៊ើបការណ៍ USS Pueblo ដែលបានទទួលរងទារុណកម្ម និងការធ្វើបាបអស់រយៈពេលជាង១១ខែ កាលពីឆ្នាំ១៩៦៨ បន្ទាប់ពីពួកគេត្រូវបានកងទ័ពជើងកូរ៉េខាងជើងចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។

នៅក្នុងសាលក្រមសម្រេចរបស់ខ្លួន តុលាការសហព័ន្ធនៃរដ្ឋវ៉ាស៊ីនតោន បាននិយាយថាសមាជិកនាវិកដែលនៅមានជីវិត និងក្រុមគ្រួសារនៃនាវិកដែលបច្ចុប្បន្ន បានស្លាប់ត្រូវទទួលបានសំណងសម្រាប់ការឃុំឃាំង និងការរងការឈឺចាប់ ចំនួន១.១៥ពាន់លានដុល្លារ ហើយសំណងនេះត្រូវគុណជា២ ឬស្មើនឹងជាង២.៣ពាន់លាន ដុល្លារសម្រាប់ការធ្វើទារុណកម្មលើពួកគេពីសំណាក់ទីក្រុងព្យុងយ៉ាង។

គួរបញ្ជាក់ថា សមាជិកនាវិក៨៣នាក់ ក្នុងនោះមានម្នាក់ត្រូវបានសម្លាប់នៅពេលដែលនាវា Pueblo ត្រូវបានកងទ័ពជើងទឹកកូរ៉េខាងជើងរឹបអូសកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ១៩៦៨។ ក្រុមនាវិកអាមេរិកទាំងនោះ ត្រូវបានដោះលែង បន្ទាប់ពីមានការព្រមព្រៀងគ្នាមួយនៅខែធ្នូ ឆ្នាំ១៩៦៨។ ក៏ប៉ុន្តែ កូរ៉េខាងជើងមិនបានប្រគល់ នាវាដែលខ្លួនរឹបអូសឱ្យសហរដ្ឋអាមេរិកវិញនោះទេ ដោយយកវាទៅដាក់តាំងក្នុងសារមន្ទីរ។ គេមានសង្ឃឹមថាតិចណាស់ថាជនរងគ្រោះអាចនឹងទទួលបានសំណងពី កូរ៉េខាងជើង៕