(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី០២ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ លោក ដូណាល់ ត្រាំ និងភរិយា បានទទួលវ៉ាក់សាំង តាំងតែពីខែមករា ឆ្នាំ២០២១មកម្ល៉េះ

២៖ សហរដ្ឋអាមេរិកបន្តដាក់សម្ពាធ កាន់តែខ្លាំងលើអារ៉ាប៊ីសាអូឌីត ពាក់ព័ន្ធករណីធ្វើឃាត អ្នកកាសែត Khashoggi

៣៖ លោក ស៊ី ជិនពីង៖ «ប្រទេសចិននឹងផ្តល់វ៉ាក់សាំងដល់ ប្រទេសប៉ូឡូញ ស្របទៅតាមតម្រូវការ»

៤៖ បណ្តារដ្ឋមន្ត្រីការបរទេសអាស៊ាន ត្រៀមរៀបចំកិច្ចប្រជុំពិសេសមួយ ដើម្បីស្វែងរកដំណោះស្រាយ ជុំវិញបញ្ហានៅមីយ៉ាន់ម៉ា

៥៖ ឥណ្ឌូណេស៊ី៖ ភ្នំភ្លើង Sinabung ព្រួសផេះឡើងលើផ្ទៃអាកាសកម្ពស់ ៥គីឡូម៉ែត្រ

៦៖ នាយករដ្ឋមន្ត្រីថៃកំពុងគិតគូរពីការចេញ «លិខិតបញ្ជាក់ការចាក់វ៉ាក់សាំង» ដល់អ្នកដំណើរអន្តរជាតិ ដើម្បីជំរុញវិស័យទេសចរណ៍ឡើងវិញ