(ពិភពលោក)៖ នៅថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើងរួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ អាមេរិក៖ មន្ត្រីបក្សសាធារណរដ្ឋថា កញ្ចប់ថវិកាសង្គ្រោះ១.៩ទ្រីលានដុល្លារ មានទំហំលើសតម្រូវការចាំបាច់ និងគ្រាន់តែបង្ហាញរូបភាពល្អ សម្រាប់បក្សប្រជាធិបតេយ្យ

 

២៖ ទីបំផុតលោក ដូណាល់ ត្រាំ ព្រមជំរុញឲ្យក្រុមអ្នកគាំទ្រលោក ទៅទទួលការចាក់វ៉ាក់សាំង

 

៣៖ លទ្ធផលសិក្សានៅអ៉ីស្រាអែល៖ «ស្ត្រីមានផ្ទៃពោះដែលបានចាក់ វ៉ាក់សាំងបង្ការកូវីដ-១៩ ក៏អាចការពារទារកក្នុងផ្ទៃ ពីវីរុសនេះបានផងដែរ»

 

៤៖ កូរ៉េខាងជើងអាចនឹងធ្វើតេស្តមីស៊ីលផ្លោង ICBM ស៊េរីថ្មីក្នុងពេលអនាគតដ៏ខ្លី, នេះបើតាមការព្រមានពីមេទ័ពអាមេរិក

 

៥៖ IAEA៖ អ៉ីរ៉ង់ចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដោយប្រើម៉ាស៊ីនដ៏ទំនើប នៅឯរោងចក្រក្រោមដី

 

៦៖ ក្រុមព្រះសង្ឃនៅមីយ៉ាន់ម៉ាអំពាវនាវឲ្យយោធា បញ្ឈប់ការបង្រ្កាបយ៉ាងអាក្រក់លើក្រុមបាតុករ