(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៦២,៧៩៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,២៨៨នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមីនា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣០,២៩៤,៧៩៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៥៥០,៦៤៦នាក់ និងជាសះស្បើយឡើងសរុប ២២,៤៤៧,២៧៥នាក់។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាចាក់វ៉ាក់សាំងបង្ការ COVID-19 ដល់មនុស្សពេញវ័យទូទាំងសហរដ្ឋអាមេរិក ទាំងអស់ប្រមាណ ២៥៨លាននាក់ នៅត្រឹមដំណាច់ខែឧសភា ឆ្នាំ២០២១។ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ប្រជាជនអាមេរិកសរុប ១១០លាននាក់ហើយ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ដែលស្មើនឹង ២១.៧% ខណៈអាជ្ញាធរសុខាភិបាល កំពុងជំរុញការចាក់ឲ្យដល់ ២.៤លានដូសក្នុង១ថ្ងៃផងដែរ៕