(បរទេស)៖ ខាងក្រោមគឺជារូបភាពមួយចំនួន នៃស្ថានការណ៍អន្តរជាតិ ដែលត្រូវបានជ្រើសរើសសម្រាប់ថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១។

១៖ ប៉ាគីស្ថានទទួលជោគជ័យ ក្នុងការបាញ់តេស្តមីស៉ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរបាន។

២៖ អូស្រ្តាលីព្រមានឡើងតវ៉ាដល់អង្គការ WTO បន្ទាប់ពីត្រូវចិនដំឡើងពន្ធលើផលិតផលស្រា។

៣៖ មីយ៉ាន់ម៉ាធ្វើក្បួនព្យុហយាត្រាយោធាដ៏ធំ ក្នុងឱកាសទិវាកងទ័ព ខណៈបាតុកម្មនៅតែបន្ត។

៤៖ អាមេរិកនឹងបញ្ចេញវ៉ាក់សាំង Johnson & Johnson «ចាក់តែ១ដូស» ចំនួន១១លានដូសនៅសប្តាហ៍ក្រោយ។

៥៖ អង់គ្លេសជិតឈានទៅសម្រេចកិច្ចព្រមព្រៀងវ៉ាក់សាំង ជាមួយអឺរ៉ុបហើយ ដើម្បីបិទបញ្ចប់ភាពជាប់គាំង។

៦៖ មន្ត្រី WHO លើកឡើងថា «បច្ចុប្បន្នយើងត្រូវរួមគ្នា ធ្វើសង្គ្រាមប្រឆាំងកូវីដ-១៩ មិនមែនប្រឆាំងគ្នាឯងនោះឡើយ»។

៧៖ ផ្ទុះករណីបាញ់ប្រហារនៅរដ្ឋ Virginia, មនុស្ស២នាក់ស្លាប់ និង៨នាក់រងរបួស។