(ប៉េកាំង)៖ សមាគមសិក្សាស្រាវជ្រាវអំពីសិទ្ធិមនុស្សរបស់ប្រទេសចិន បានចុះផ្សាយអត្ថបទក្រោមចំណងជើងថា «សង្គ្រាមឈ្លានពានបរទេសរបស់អាមេរិក បានបង្កជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ» ដោយលើកឧទាហរណ៍ពីសង្គ្រាមឈ្លានពានមួយចំនួន ដែលបំផុសឡើងដោយអាមេរិក បន្ទាប់ពីសង្គ្រាមលោកលើកទី២ ក្នុងន័យលាតត្រដាងសកម្មភាពដ៏អាក្រក់របស់អាមេរិក ដែលយក «ការធ្វើអន្តរាគនម៍បែបមនុស្សធម៌» ធ្វើជាលេស ដើម្បីបំផុសសង្គ្រាមឈ្លានពានប្រទេសដទៃ។

អត្ថបទបានវិភាគយ៉ាងស៊ីជម្រៅថា សង្គ្រាមទាំងនេះមិនត្រឹមតែបានផ្តាច់ជីវិត យោធាជាច្រើនប៉ុណ្ណោះទេ ថែមទាំងបានបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹក ព្រមនិងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ក្នុងកម្រិតធ្ងន់ធ្ងន់ក្រៃលែង ដែលបង្កជាគ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ។

បើតាមស្ថិតិមិនទាន់ពេញលេញដែលលើកឡើងក្នុងអត្ថបទនេះ គិតពីពេលបញ្ចប់សង្គ្រាមលោកលើកទី២ រហូតដល់ឆ្នាំ២០០១ ក្នុងចំណោមការប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធចំនួន ២៤៨ លើកនៅក្នុងតំបន់ចំនួន ១៥៣ នៅទូទាំងពិភពលោក អាមេរិកជាអ្នកបំផុសឡើងរហូតដល់ទៅ ២០១ លើក។

អត្ថបទបានលាតត្រដាងថា ប្រតិបត្តិការយោធានាំឱ្យកើតមានវិបត្តិមនុស្សធម៌ ដែលមានប្រភពចេញពីគំនិតអនុត្តរភាពរបស់អាមេរិក។ ការរំពឹងឱ្យប្រទេសប្រកាន់យកនយោបាយ អនុវត្តភាពនិយមទៅគាំពារសិទ្ធិមនុស្សនៃប្រទេសដទៃ វាប្រៀនបាននឹងការទៅសុំយកស្បែកពីសត្វខ្លាអ៊ីចឹង។ ដរាបណាដែលអាចបោះបង់ចោលគំនិតអនុវត្តភាព ដែលចាត់ទុកផលប្រយោជន៍ខ្លួនជាចម្បង ដរាបនោះទើបប្រជាជននៃប្រទេសនានា អាចទទួលបានសិទ្ធិមនុស្សជាមូលដ្ឋានបាន៕