(ប៉េកាំង)៖ «为官避世平生耻 (Wéiguānbìshìpíngshēngchǐ)» ឃ្លានេះមានន័យថា កាន់តំណែងជាមន្ត្រីតែគេចវេះមិនធ្វើការ ដើម្បីបម្រើប្រជាជន គឺត្រូវតែអាម៉ាស់ក្នុងពេញមួយជីវិត។

ឃ្លា «为官避世平生» និពន្ធដោយកវី 元好问 នៅសម័យ Jin ឃ្លាល្បីល្បាញបំផុតនៃកំណាព្យនេះ គឺ 为官避事平生耻,视死如归社稷心 (WéiguānbìshìpíngshēngchǐShìsǐrúguīshèjìxīn) ដែលដាស់តឿនឱ្យមន្ត្រីត្រូវមានទំនួលខុសត្រូវ មិនត្រូវចង់ធ្វើជាមន្ត្រីតែមិនចង់ធ្វើការ ឬគ្រាន់តែចង់កាន់អំណាចតែមិនចង់ទទួលខុសត្រូវនោះឡើយ។

នៅលើផែនទីប្រទេសចិន ស្រុក Pingtang នៃខេត្ត Guizhou មិនមានភាពលេចធ្លោអ្វីនោះទេ។ មនុស្សជាច្រើនពុំដែលទៅដល់កន្លែងនោះ ហើយក៏មិនស្គាល់កន្លែងនោះដែរ។ ប៉ុន្តែនិយាយដល់គម្រោងតេឡេស្កូប FAST មនុស្សជាច្រើននៅលើពិភពលោកសុទ្ធតែបានស្គាល់។

លោកNanRendongជាប្រធានអ្នកវិទ្យាសាស្ត្រនិងជាប្រធានវិស្វករនៃគម្រោងFAST។ ក្នុងឆ្នាំ១៩៩៤ លោក Nan Rendong បានបដិសេធការអញ្ជើញរបស់បរទេស ហើយវិលត្រឡប់មកប្រទេសចិនវិញ ដោយសម្រេចចិត្តបង្កើតតេឡេស្កូបកំពូលនៅប្រទេសចិន។

ក្រោយដឹងថាខេត្ត Guizhou មានលក្ខខណ្ឌភូមិសាស្ត្រល្អប្រសើរ លោក Nan Rendong ក៏ស្រូត ដំណើរដោយជិះរថភ្លើង ពីក្រុងប៉េកាំងទៅខេត្ត Guizhou។

ក្នុងរយៈពេល២២ឆ្នាំ ការបើកដំណើរការគម្រោង FAST កំពុងរាប់ថយក្រោយ ហើយអាយុជីវិតរបស់លោក Nan Rendong ក៏កំពុងរាប់ថយក្រោយដែរ។ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ លោក Nan Rendong បានទទួលមរណភាពដោយសារជំងឺធ្ងន់ធ្ងរ។ លោក Nan Rendong បានប្រើជីវិតរបស់គាត់ដើម្បីសម្រេចបាន នូវគម្រោង FAST ដែលធ្វើឱ្យប្រទេសចិនក្លាយជា ប្រទេសដែលអាចមើលឃើញ ទីឆ្ងាយជាងគេបំផុតនៅលើពិភពលោក។

រូបថតខាងក្រោមរបស់លោក Zhong Nanshan បានធ្វើឱ្យអ្នកប្រើអ៊ីនធឺណេតចិនរាប់ម៉ឺននាក់រំភើបចិត្ត។ លោកតាម្នាក់នេះមានអាយុ៨៤ឆ្នាំហើយ លោកជាអ្នកជំនាញខាងជំងឺផ្លូវដង្ហើមដ៏ល្បីឈ្មោះនៅប្រទេសចិន ឈ្មោះរបស់គាត់គឺ Zhong Nanshan។

ពេលចាប់ផ្តើមផ្ទុះជំងឺកូវីដ១៩ លោក Zhong Nanshan សម្រេចចិត្តដើរបញ្ច្រាសទិសទៅកាន់ទីក្រុងវូហាន ហើយលើកឡើងថា ជំងឺកូវីដ១៩ «អាចឆ្លងពីមនុស្សទៅមនុស្ស» ដែលបានប្រកាសអាសន្នសម្រាប់ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩។

«为官避事平生耻,视死如归社稷心» និយាយចំពោះយើងម្នាក់ៗ ទោះបីយើងមិនមែនជាមន្ត្រីក៏ដោយ តែយើងក៏គួរតែមានចិត្តមួយ ដែលហ៊ានទទួលខុសត្រូវ ហ៊ានចូលរួមចំណែក និងបម្រើប្រជាជនផងដែរ៕