(គូឡាឡាំពួ)៖ ក្រសួងសុខាភិបាលម៉ាឡេស៊ីនៅថ្ងៃពុធនេះ បានឲ្យរាយការណ៍ឲ្យដឹថា ម៉ាឡេស៊ីទើបតែបានរកឃើញករណីឆ្លង COVID-19 ចំនួន ៦,០៧៥ករណីបន្ថែមទៀតក្នុងរយៈពេលតែ១ថ្ងៃ ដែលនេះគឺជាអត្រាឆ្លងប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីមានផ្ទុះជំងឺនេះមក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃពុធ ទី១៩ ខែឧសភា ឆ្នាំ២០២១។

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក Noor Hisham Abdullah បានគូសបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានថា មានតែ ៣ករណីប៉ុណ្ណោះជាករណីនាំចូល ខណៈដែល ៦,០៧២ករណីទៀត សុទ្ធតែជាករណីឆ្លងក្នុងសហគមន៍។

រដ្ឋមន្ត្រីរូបនោះបានអំពាវនាវឱ្យសាធារណជនគោរពតាមនីតិវិធីប្រតិបត្តិស្តង់ដារ (SOP) និងគោលការណ៍ណែនាំរបស់ក្រសួងសុខាបាល ដើម្បីជួយគ្រប់គ្រងស្ថានការណ៍ និងរួមគ្នាជាប្រជាជាតិមួយដើម្បីប្រឈមនឹងជំងឺរាតត្បាតដ៏កាចសាហាវនេះ។

គួរបញ្ជាក់ថា ក្នុងរយៈពេលដូចគ្នានេះមា៉ឡេស៊ីក៏បានរកឃើញករណីស្លាប់ថ្មីចំនួន ៤៦នាក់ទៀតផងដែរ ដែលនាំចំនួនអ្នកស្លាប់សរុបកើនដល់ ២,០៤០នាក់ ក្នុងចំណោមករណីឆ្លងសរុបជាង ៤៨៥,០០០ករណី។

បច្ចុប្បន្នករណីសកម្មគឺមានចំនួន ៤៧,៣៤០ករណី ក្នុងនោះអ្នកជំងឺឈឺធ្ងន់ធ្ងរ ៥៥៩នាក់ ដែលកំពុងស្ថិកក្នុងបន្ទុបសង្រ្គោះបន្ទាន់៕