(ប៉េកាំង)៖ ចាប់តាំងពីរដ្ឋាភិបាលអាមេរិកអាណត្តិថ្មីបានឡើងកាន់មុខតំណែងមក អាមេរិកមិនបានកែប្រែការអនុវត្តទង្វើអនុត្តរភាពរបស់រដ្ឋាភិបាលអាណតិ្តមុន ទាល់តែសោះ ដែលបានបំផុសការវាយប្រហារ និងមួលបង្កាច់ប្រទេសចិនក្នុងបញ្ហាពាក់ព័ន្ធនឹងហុងកុង ព្រមទាំងបានប្រមូលគ្នីគ្នាកម្លាំងលោកខាងលិចមួយចំនួនដើម្បី បំផុស «ការចោមរោមវាយប្រហារខាងវិស័យមជ្ឈដ្ឋានមតិ» ទៅលើប្រទេសចិន រហូតដល់ទៅអនុវត្តអ្វីដែលហៅថា «ការដាក់ទណ្ឌកម្ម» ចំពោះមន្ត្រីចិនផងដែរ។

កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំនេះ បន្ទាប់ពីសភាដំណាងប្រជាជនទូទាំងប្រទេសចិនបានធ្វើសេចក្តីសម្រេចចិត្តស្តីពីការធ្វើឱ្យប្រព័ន្ធបោះឆ្នោត នៃតំបន់រដ្ឋបាលពិសេស ហុងកុងមានសុក្រឹតភាព ក្រសួងការបរទេសអាមេរិកក៏បានចេញផ្សាយសេចកី្តថ្លែងការណ៍ ក្នុងន័យវាយប្រហារនិងលាបព័ណ៌លើប្រទេសចិន ក្រៅពីនេះអាមេរិកបាន គប់គិតជាមួយប្រទេសG7 ចេញផ្សាយសេចក្តីថ្លែងការណ៍ ដើម្បីមួលបង្កាច់សេចក្តីសម្រេចចិត្តពាក់ព័ន្ធរបស់ប្រទេសចិន។

នៅថ្ងៃទី១៧ ខែមីនា ក្រសួងការបទេសអាមេរិកបានចេញផ្សាយសេចកី្តថ្លែងការណ៍ ដោយបានប្រកាសថាអនុវត្តអ្វីដែលហៅថា «ការដាក់ទណ្ឌកម្ម» ចំពោះមន្ត្រីចិន ចំនួន២៤រូប ក្នុងនោះបូករួមទាំងអនុប្រធាននៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាដំណាងប្រជាជនទូទាំងប្រទេសចិនចំនួន ១៤រូប។ យោងទៅតាមសភាដំណាង ប្រជាជនទូទាំងប្រទេសចិនបានធ្វើសេចកី្តសម្រេចចិត្តស្តីពីការគាំពារសនិ្តសុខជាតិនៅហុងកុង និងធ្វើឱ្យប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងមាន សុក្រឹត្យភាព ប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុងដែលមានសុក្រឹត្យភាពរួចហើយនោះបានអនុវត្តដោយគ្រុបជ្រុងជ្រោយនូវគោលការណ៍ «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង» ហើយមិនអនុញ្ញតឱ្យកម្លាំងប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុងចូលរួមរចនាសម័្ពន្ធគ្រប់គ្រង ដូច្នេះ សនិ្តសុខជាតិនិងសន្តិសុខនៃរដ្ឋអំណាចតំបន់រដ្ឋបាលពិសេសហុងកុងទទួលបានការធានាកាន់តែខ្លាំងក្លា។

ព្រមពេលជាមួយគ្នានេះ ក៏បានបង្ហាញឱ្យឃើញយ៉ាងពេញលេញនូវការចូលរួមកិច្ចការនយោបាយយ៉ាងទូលំទូលាយ និងប្រកបដោយតុល្យភាពរបស់អ្នកក្រុងហុងកុង ប្រការនេះមិនគ្រាន់តែមិនបានកាត់កម្សោយនូវស្វ័យភាពខ្ពស់របស់ហុងកុងប៉ុណ្ណោះទេ ថែមទាំងក៏កាន់តែមានអំណោយផលដល់ការធ្វើឱ្យប្រព័ន្ធនយោបាយ ប្រជាធិបតេយ្យរបស់ហុងកុងទទួលបានការវិឌ្ឃន៍រីកចម្រើនដោយរឹងមាំនិងមានរបៀបរៀបរយ។ ការស្ទង់ប្រជាមតិរបស់វិទ្យាស្ថានសិក្សាស្រាវជ្រាវ Zijin នៃហុងកុង បានបង្ហាញថា អ្នកក្រុងហុងកុងប្រហែល៧០ភាគរយសម្គាល់ឃើញថា ការធ្វើឱ្យប្រព័ន្ធបោះឆ្នោតហុងកុងមានសុក្រឹត្យភាព បានបង្កើនជំនឿចិត្តរបស់អ្នកក្រុងហុងកុង ចំពោះអនាគតហុងកុង។

ភាពរកាំរកូសស្តីពីការធ្វើវិសោធនកម្មលក្ខន្តិកៈច្បាប់ហុងកុងដែលបានចាត់ផ្តើមកើតឡើងពីខែមិថុនា ឆ្នាំ២០១៩ បានបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងសង្គមហុងកុង យ៉ាងធ្ងន់ធ្ងរ។ បន្ទាប់ពីច្បាប់សន្តិសុខជាតិនៅហុងកុងត្រូវបានអនុវត្តនៅចុងខែមិថុនាឆ្នាំ២០២០ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក សង្គមហុងកុងបានវិលត្រឡប់ ទៅរកភាពប្រក្រតី អ្នកក្រុងហុងកុងមានជីវភាពរស់នៅសុខសាន្តត្រាន ដែលបានបង្កើតជាសភាពការណ៍ថ្មី ពោលគឺបានកែប្រែភាពចលាចលទៅជាមាន របៀបរៀបរយ។

របាយការណ៍នៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានទទួលស្គាល់ម្តងទៀតនូវតួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ។ «របាយការណ៍វិនិយោគលើពិភពលោក ឆ្នាំ២០២១» ដែលសន្និសីទពាណិជ្ជកម្មនិងអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិបានចេញផ្សាយនោះបានបង្ហាញថា នៅឆ្នាំ២០២០ ហុងកុងនៅតែជាគោលដៅ វិនិយោគដោយផ្ទាល់ពីបរទេសធំទីបីនៅលើពិភពលោកទាំងមូលដដែល។ ការស្ទង់ប្រជាមតិនាពេលថ្មីៗនេះបានបង្ហាញថាអ្នកក្រុងហុងកុងដែលចូលរួមផ្តល់ប្រជាមតិ ចំនួនលើសពី ៨០ភាគរយ បានសង្កេតឃើញថាសណ្តាប់ធ្នាប់និងសន្តិសុខសង្គមរបស់ហុងកុងមានភាពល្អប្រសើរឡើងវិញ។

ទន្ទឹមនឹងវិធានការយ៉ាងខ្លាំងក្លាមួយចំនួន ដូចជាច្បាប់សន្តិសុខជាតិនៅហុងកុងជាដើម ត្រូវបានអនុវត្តជាបន្តបន្ទាប់ សង្គមហុងកុងបានរៀបចំសណ្តាប់ធ្នាប់សង្គម ឡើងវិញ ការអភិវឌ្ឍន៍បានវិលត្រឡប់ទៅរកភាពប្រក្រតីវិញ។ ហុងកុងកាន់តែមានស្ថិរភាពនិងវិបុលភាព គោលការណ៍ស្តីពី «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ត្រូវបានអនុវត្តកាន់តែល្អនៅហុងកុង ប្រការទាំងនេះជាការតបតវិញយ៉ាងខ្លាំងក្លាបំផុតចំពោះអ្នកនយោបាយអាមេរិកដែលមួលបង្កាច់គោលនយោបាយរបស់ចិន នៅហុងកុង៕