(កាប៊ុល)៖ ក្រុមតាលីបង់ បានព្រមានអង្គការណាតូ (NATO) អំពីលទ្ធភាពនៃការវាយប្រហារភេវរករដែលកើតមានឡើងអាកាសយានដ្ឋានក្រុងកាប៊ុល។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅយប់ថ្ងៃព្រហស្បតិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១។

មុននេះរដ្ឋមន្ត្រីការពារជាតិអង់គ្លេសបានព្រមានអំពីការវាយប្រហារដែលអាចកើតមានឡើង នៅប៉ុន្មានម៉ោងទៀតនេះ ខណៈក្រសួងការបរទេសអាមេរិកបានជំរុញឱ្យប្រជាជនចៀសវាងការសម្រុកទៅអាកាសយានដ្ឋាន។

គួរបញ្ជាក់ថា ការព្រមាននេះកើតឡើងចំពេលមានសេចក្តីរាយការណ៍ អំពីការគំរាមកំហែងកាន់តែខ្លាំងឡើងពីក្រុម ISIS -K ដែលជាក្រុមមួយរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន៕