(ប៉េកាំង)៖ មនុស្សយន្តដែលអាចជួយវះកាត់ឆ្អឹងតង់ ងាយដំទ្បើងសម្រាប់ការកំសាន្តក្រៅផ្ទះ រថយន្តប្រណាំងប្រើថាមពលអ៊ីដ្រូហ្សែន និងបញ្ចេញចំហាយ។ល។ “ការបង្ហាញមុខជាលើកដំបូងនៅលើពិភពលោក នៅអាស៊ីនិងនៅប្រទេសចិន” របស់ផលិតផល បច្ចេកទេស និងសេវាកម្មជាច្រើន ត្រូវបានដាក់តាំងបង្ហាញនៅ ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីបួន។

ប្រការនេះមិនត្រឹមតែបាននាំមកនូវផលិតផល និងសេវាកម្មគួរឱ្យចាប់អារម្មណ៍ដល់ទស្សនិកជនប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ឳកាសតភ្ជាប់កាន់តែច្រើន ដល់សហគ្រាសដែលចូលរួមពិព័រណ៍លើកនេះផងដែរ ដូច្នេះពិព័រណ៍លើកនេះបានបង្កបង្កើតជាវេទិកាថ្មី ដែលអាចបំផុសគំនិតច្នៃប្រឌិតថ្មី ជំរុញកិច្ចសហប្រតិបតិ្តការនិងការអភិវឌ្ឍរួម។

ក្នុងពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ សហគ្រាសចំនួន ៦២ ដែលចូលរួមពិព័រណ៍លើកនេះ បានតាំងបង្ហាញផលិតផលថ្មី បច្ចេកទេសឈានមុខនិងសេវាកម្មច្នៃប្រឌិតចំនួនជាង ១០០ ផ្នែក ក្នុងនោះផលិតផលលើសពីពាក់កណ្តាល គឺបានបង្ហាញមុខជាលើកដំបូងនៅលើពិភពលោក ហើយក៏មានផលិតផលថ្មីជាច្រើន គឺផលិតជាពិសេសសម្រាប់ទីផ្សារចិនផងដែរ។

* ហេតុអ្វីបានជាសហគ្រាសទាំងនេះបានជ្រើសរើសយក “ការបង្ហាញមុខជាលើកដំបូងនៅលើពិភពលោក” នៅប្រទេសចិន?
អ្នកផងទាំងពួងសុទ្ធតែដឹងចម្លើយយ៉ាងច្បាស់។ ប្រជាជនចំនួនជាង ១,៤០០លាននាក់ និងក្រុមមនុស្សចំណូលមធ្យមចំនួនជាង ៤០០លាននាក់ មិនថាសហគ្រាសឆ្លងដែនណាមួយ សុទ្ធតែមិនអាចមើលរំលងទីផ្សារដ៏ធំធេងនេះបានទេ។ ជាពិសេស យោងទៅតាមការប្រើប្រាស់របស់ប្រជាជនចិន ត្រូវបានលើកកម្ពស់លំដាប់ថ្នាក់ និងតម្រូវការបានកើនឡើង ទីផ្សារចិនក៏បានផ្តល់ទីកន្លែងធ្វើការពិសោធ និងដាក់លក់ល្អបំផុតដល់ផលិតផលថ្មី និងបច្ចកទេសថ្មីនៅលើពិភពលោកផងដែរ។

ម្យ៉ាងវិញទៀត បរិយាកាសប្រកបអាជីវកម្មរបស់ប្រទេសចិន មានសុក្រឹតភាពជាបន្តបន្ទាប់ ជាពិសេសបានបង្កើនការការពារកម្មសិទ្ធិបញ្ញាឥតឈប់ឈរ ធ្វើឱ្យសហគ្រាសនៅលើពិភពលោកកាន់តែមានទំនុកចិត្ត ក្នុងការដាក់លក់បច្ចេកទេសថ្មី និងផលិតផលថ្មីរបស់ខ្លួននៅទីផ្សារចិន។
អ្វីដែលសំខាន់ជាងនេះទៅទៀត គឺប្រទេសចិនមានការអនុវត្ត ឱ្យដូចនឹងពាក្យសំដីលើវិស័យបើកទូលាយ ធ្វើឱ្យសហគ្រាសឆ្លងដែនកាន់តែមានទំនុកចិត្ត។

បើប្រៀបធៀបនឹងពិព័រណ៍លើកមុនៗ ការរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិលើកនេះ គាប់ជួនខួបទី ២០ នៃការដែលប្រទេសចិនចូលជាសមាជិក នៃអង្គការពាណិជ្ជកម្មពិភពលោក។ អង្គភាពសេដ្ឋកិច្ចធំទីពីរ ប្រទេសពាណិជ្ជកម្មទំនិញធំទីមួយ និងជាប្រទេសកៀគរទុនបរទេសធំទីមួយ នៅលើពិភពលោក សមិទ្ធផលរបស់ប្រទេសចិន ដែលទទួលបានក្នុងរយៈពេល ២០ឆ្នាំ បន្ទាប់ពីចូលជាសមាជិកនៃអង្គការពាណិជ្ជកម្មពិភពលោក ជាសាក្សីនៃការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក និងឈ្នះ-ឈ្នះរវាងចិន និងពិភពលោក។

ការបើកទូលាយសមស្របនឹងផលប្រយោជន៍រួមរបស់មនុស្សជាតិទាំងមូល ភាពរុងរឿងរួមរបស់ពិភពលោក មិនអាចឃ្លាតពីការបើកទូលាយរួម។ ប្រជាប្រិយភាព និងភាពរស់រវើករបស់ពិព័រណ៍នាំចូលចិនអន្តរជាតិបានបង្ហាញថា ប្រទេសចិនដែលបានតាំងគំរូល្អក្នុងការបើកទូលាយ បាននិងកំពុងខំប្រឹងធ្វើឱ្យទីផ្សារចិន ក្លាយទៅជាទីផ្សារសកល ក៏ដូចជាបញ្ចេញកម្លាំងចលករជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍរួមគ្នាផងដែរ៕ (#CCFR Comment#)