(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃអង្គារ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ២៥១, ០៤០,២៣៩នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ៥,០៧១,០៨៨នាក់ និងជាសះស្បើយឡើងវិញ ២២៧,៣១៦,៥១៥នាក់។

យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។

សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន ៤៧, ៤៣៨,៩៦៧នាក់ ស្លាប់ចំនួន ៧៧៦,៣៩៧នាក់ និងជាសះស្បើយចំនួន ៣៧,៤៩៥,៩៦៩នាក់។

ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង ៣៤, ៣៧៤,៤៥៥នាក់ ស្លាប់ចំនួន ៤៦១,៣៤៧នាក់ និងជាសះស្បើយ ៣៣,៧៦៣, ២៣៧នាក់។

ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង ២១, ៨៨៦,០៧៧នាក់ ស្លាប់ ៦០៩,៦០២នាក់ និងជាសះស្បើយ ២១,០៨២,៣៤៣នាក់។

ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖